VOV WorldVOV World
អ៊ុយក្រែនចាប់ផ្តើមរៀបចំឲ្យការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់
25/02/2014 10:46
(VOVworld) – នាថ្ងៃទី ២៤ កុម្ភៈ រដ្ឋសភាអ៊ុយក្រែនបាន អនុម័តលើសេចក្តីសម្រេចអំពីការចំណាយចំនួនប្រាក់ ២ ពាន់លាន grivna (ជិតនឹង ២១៨ លាន ដុល្លាអាមេរិក) សំរាប់ ការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់នាថ្ងៃទី ២៥ កុម្ភៈ។
អ៊ុយក្រែនចាប់ផ្តើមរៀបចំឲ្យការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់
នាយករដ្ឋមន្ត្រីបណ្តោះអាសន្នអ៊ុយក្រែន លោក Oleksandr Turchinov (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៤ កុម្ភៈ ទោះមីជាសមាជិកសភាជាច្រើននាក់របស់ គណៈបក្ស “បណ្ដាតំបន់” មិនចូលរួមសម័យប្រជុំពេញអង្គរក្តី ប៉ុន្តែ រដ្ឋសភា អ៊ុយក្រែនបានអនុម័តលើសេចក្តីសម្រេចអំពីការចំណាយចំនួនប្រាក់ ២ ពាន់ លាន grivna (ជិតនឹង ២១៨ លាន ដុល្លាអាមេរិក) សំរាប់ការបោះឆ្នោតប្រធានា ធិបតីមុនកាលកំណត់នាថ្ងៃទី ២៥ កុម្ភៈ។ តាមសេចក្តីសម្រេចទាក់ទិនដែលបាន ស្ថាប័ននិតិបញ្ញត្តិអ៊ុយក្រែនបានអនុម័តមុននោះ គិតតាំងពីថ្ងៃទី ២៥ កុម្ភៈ អ្នកនយោបាយទាំងអស់ដែលមានគោលបំណងឈរឈ្មោះជាបេក្ខជនអាច ជូនពាក្យឡើងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងបង់ចំនួនប្រាក់ គាំពារ ២៨០ ពាន់ដុល្លាអាមេរិក។ ពេលវេលាសំរាប់ការដាក់ពាក្យនឹងអស់សុព លភាពនាថ្ងៃទី ៣០ មិនា។ យុទ្ធនាការចលនាសម្លេងគាំទ្រនឹងចាប់ផ្តើមពីថ្ងៃទី ៣០ មេសា ដល់ថ្ងៃទី ២៣ ឧសភា។ លទ្ធផលនៃការបោះឆ្នោតនឹងត្រូវបានប្រកាស មុនថ្ងៃទី ៤ មិថុនា។ ក៏ក្នុងសម័យ ប្រជុំលើកនេះ សមាជិកសភាអ៊ុយក្រែនក៏បាន បោះឆ្នោតបញ្ឈប់ដំណែងចៅក្រមនៃតុលាការដ្ឋធម្មនុញ្ញចាត់តាំងអ្នកប្រមុខធនាគារ ជាតិអ៊ុយក្រែនជាដើម៕