VOV WorldVOV World
អ៊ុយក្រែនបើកចំហរលទ្ធភាពចូលរួមអង្គការ NATO
03/04/2014 10:14
(VOVworld)-ប្រធានាធិបតីស្តីទីរបស់អ៊ុយក្រែន ប្រធានរដ្ឋសភាលោក Oleksander Turchinov
អ៊ុយក្រែនបើកចំហរលទ្ធភាពចូលរួមអង្គការ NATO
ប្រធានាធិបតីស្តីទីរបស់អ៊ុយក្រែន លោក Oleksander Turchinov (រូបថតៈ AP) (VOVworld)-ប្រធានាធិបតីស្តីទីរបស់អ៊ុយក្រែន ប្រធានរដ្ឋសភាលោក Oleksander Turchinov បានចំហរលទ្ធភាពចូលរួមអង្គការសន្ធិសញ្ញាអាត្លង់ទិច ខាងជើង (NATO)ក្នុងករណីមានការ “គាបសង្កត់”ពីភាគីរុស្ស៊ី។         មុននោះ នៅ ទីក្រុងBrussel (បែលហ្ស៊ីក) រដ្ឋមន្រ្តីការបរទេសស្តីទីរបស់អ៊ុយក្រែន លោក Andrey Deshita  បានអះអាងថា​ បញ្ហាអ៊ុយក្រែនចូលរួម NATO មិនទាន់ មាន ក្នុងរបៀបវារៈ ដោយសារទីក្រុង Kiev គ្មានមូលដ្ឋានគតិយុត្តដើម្បីចាប់ផ្តើមបញ្ហានេះ ។​លោក Deshita បានវាយតម្លៃថា ក្នុងស្ថានភាពនាបច្ចុប្បន្ន NATO ក៏មិនទាន់ត្រៀមខ្លួន ជាស្រេចពិនិត្យមើលបេក្ខភាពអ៊ុយក្រែនជាសមាជិក របស់ អង្គការនេះឡើយ៕