VOV WorldVOV World
អ៊ុយក្រែនប្រគល់បែបបទពិសេសជាផ្លូវការសំរាប់បណ្ដាតំបន់ភាគខាងកើត
09/04/2015 07:54
(VOVworld) - តំបន់ចំនួន ៣០ នៅខេត្ត Donetsk និងខេត្ត Lugansk ភាគខាងកើតអ៊ុយក្រែនត្រូវបានរដ្ឋអំណាចមជ្ឈឹមនៃ ប្រទេសនេះប្រគល់បែបបទស្វ័យ័ត្តពិសេស។
អ៊ុយក្រែនប្រគល់បែបបទពិសេសជាផ្លូវការសំរាប់បណ្ដាតំបន់ភាគខាងកើត
អ៊ុយក្រែនប្រគល់បែបបទពិសេសជាផ្លូវការសំរាប់បណ្ដាតំបន់ភាគខាងកើត (Image: VNA) (VOVworld) -  តំបន់ចំនួន ៣០ នៅខេត្ត Donetsk និងខេត្ត Lugansk ភាគខាងកើត អ៊ុយក្រែនត្រូវបានរដ្ឋអំណាចមជ្ឈឹមនៃប្រទេសនេះប្រគល់បែបបទស្វ័យ័ត្តពិសេស។ តាមសេចក្តីសម្រេចរបស់រដ្ឋសភាអ៊ុយក្រែនដែលត្រូវបានចុះផ្សាយលើកាសែត “វិទ្យុសម្លេងអ៊ុយក្រែន” នាថ្ងៃទី ៨ មេសា បានឲ្យដឹងថា៖ បែបបទស្វ័យយ៍ត្តពិសេស ត្រូវបានប្រគល់ឲ្យតំបន់ភាគខាងកើតអ៊ុយក្រែន រួមមាន ទីកន្លែងក្តៅគកុក Shirokino​ សំដៅអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk អនុស្សារណៈយោគយល់គ្នាទីក្រុង Minsk និងវិធានការសរុបដែលត្រូវបានចុះហត្ថលេខា នាថ្ងៃទី ១២ កុម្ភៈ ឆ្នាំ ២០១៥ សេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ ២០១៥ ក៏ដូចជា តាមច្បាប់អ៊ុយក្រែនស្តីពីបែបបទស្វ័យយ័ត្តពិសេសនៅតំបន់មួយចំនួន ចំណុះ Donbass ។ បញ្ជីរាយនាមទីកន្លែងដែលទទួលបានបែបបទពិសេសត្រូវ បានស្ថាប័ន និតិបញ្ញត្តិអ៊ុយក្រែនអនុម័ត នាថ្ងៃទី ១៧ មិនា កន្លងមក៕