អ៊ុយក្រែនប្រកាសលទ្ធផលជាបណ្តោះអាសន្ននៃការបោះឆ្នោតក្នុងតំបន់
27/10/2015 10:50
(VOVworld) - នាថ្ងៃទី ២៦ តុលា គណៈកម្មាធិការរៀបចំ ការបោះឆ្នោតមជ្ឈឹមអ៊ុយក្រែន (SIK) បានប្រកាសលទ្ធផល ជាបណ្តោះអាសន្ននៃការបោះឆ្នោតក្នុងតំបន់ដែលទើបនឹង ប្រព្រឹត្តទៅ តាមនោះ ថ្នាក់ដឹកនាំក្រុមប្រឹក្សារក្រុងឃុំភូមិចំនួន ៤០ នាក់ត្រូវបានជ្រើសតាំង។

អ៊ុយក្រែនប្រកាសលទ្ធផលជាបណ្តោះអាសន្ននៃការបោះឆ្នោតក្នុងតំបន់ (Image: VNA) (VOVworld) - នាថ្ងៃទី ២៦ តុលា គណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈឹម អ៊ុយក្រែន (SIK) បានប្រកាសលទ្ធផលជាបណ្តោះអាសន្ននៃការបោះឆ្នោតក្នុង តំបន់ដែលទើបនឹងប្រព្រឹត្តទៅ តាមនោះ ថ្នាក់ដឹកនាំក្រុមប្រឹក្សារក្រុងឃុំភូមិចំនួន ៤០ នាក់ត្រូវបានជ្រើសតាំង។ គណៈបក្សប្លុកប្រឆាំងដណ្តើមបានជ័យជំនះនៅ តំបន់ចំនួន ១៧ ក្នុងទូទាំងប្រទេសអ៊ុយក្រែន។ ព្រមទាំង គណៈបក្សនេះស្នើរ ឲ្យពិនិត្យសន្លឹកឆ្នោតឡើងវិញនៅខ័ណ្ឌចំនួន ៤ នៅទីក្រុង Kiev ដោយកើតមាន ឡើងការរំលោភលើនីតិវិធីប៉ះពាល់ដល់លទ្ធផលបោះឆ្នោត។ ក្រសួងមហាផ្ទៃ អ៊ុយក្រែនបានចាត់ទុកថា៖ ប្រធាន SIK លោក Mikhail Okhendovsky ទាក់ទិន ដល់ការំលោភច្បាប់នេះដែលនាំទៅការបោះឆ្នោតនៅ Mariupol ទទួលបរាជ័យ។ ប្រធានាធិបតី អ៊ុយក្រែន លោក Petr Poroshenko បានវាយតំលៃនូវស្ថានភាពនៅ Mariupol គឺមិនអាចព្រមទទួលបានឡើយ ហើយប្រគល់ឲ្យរដ្ឋសភាធ្វើវិសោធនកម្ម ដើម្បីរៀបចំការបោះឆ្នោតឡើងវិញទៅទីនេះ៕
Related






