រិតបណ្ដឹងទំនាក់ទំនងសហប្រតិបតិ្តការកងទ័ពរវាងវៀតណាមនិងគុយបា
29/10/2015 08:41
(VOVworld) - លោក Raul Castro បានសង្កត់ធ្ងន់ថា កិច្ច សហ ប្រតិបតិ្តការការពារជាតិគឺជានិមិត្តរូបនៃទំនាក់ ទំនងសហប្រតិបតិ្តការមិត្តភាព ស្មោះសរនិងមនោ សញ្ចេតនាភាតរៈពិសេសរវាងរដ្ឋទាំងពីរនិងប្រជា ជាតិវៀតណាម-គុយបាទាំងពីរ។

ឧត្តមសេនីយ៍ឯក Alvaro Lopez Miera អគ្គសេនាធិការនិងជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិគុយបា ទទួលនាយឧត្តមសេនីយ៍ Do Ba Ty (រូបថត៖escambray.cu) (VOVworld) - នារសៀលថ្ងៃទី២៨ តុលា នៅជំនួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ Do Ba Ty អគ្គសេនាធិការនិងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ដែល កំពុងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបាចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ តុលា ប្រធានាធិបតីគុយបាលោក Raul Castro បានអះអាងនូវ គោលបំណងនិងការ ប្ដេជ្ញាចិត្តរក្សាទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើររវាងកម្លាំង ប្រដាប់អាវុធនៃប្រទេស ទាំងពីរ។លោក Raul Castro បានសង្កត់ធ្ងន់ថា កិច្ចសហ ប្រតិបតិ្តការការពារជាតិគឺ ជានិមិត្តរូបនៃទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាព ស្មោះសរនិងមនោសញ្ចេតនា ភាតរៈពិសេសរវាងរដ្ឋទាំងពីរនិងប្រជាជាតិវៀតណាម-គុយបាទាំងពីរ។ មុននោះ នាយឧត្តមសេនីយ៍ Do Ba Ty បានជួបចរចារជាមួយឧត្តមសេនីយ៍ឯក Leopoldo Cintra Frias រដ្ឋមន្រ្តីក្រសួងការពារជាតិគុយបា និងឧត្តមសេនីយ៍ឯក Alvaro Lopez Miera អគ្គសេនាធិការនិងជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិគុយបា ផងដែរ៕
Related






