VOV WorldVOV World
រកឃើញនូវអត្តសញ្ញាណជនរងគ្រោះកាណាដាចំនួន៦នាក់ក្នុងការវាយប្រហារភេរវកម្មនៅ Burkina Faso
18/01/2016 09:39
(VOVworld) - ស្ថាប័នមានសមត្ថកិច្ចកាណាដាបានរក ឃើញនូវអត្តសញ្ញាណរបស់ជនរងគ្រោះកាណាដា ទាំង៦នាក់ដែលបានស្លាប់ក្នុងការវាយប្រហារដោយ គ្រាប់បែកភេរវកម្មតម្រង់ទៅលើសណ្ឋាគារនៅ Burkina Faso ក្នុងនោះមានមនុស្សចំនួន៤នាក់ក្នុងគ្រួសារមួយ។
រកឃើញនូវអត្តសញ្ញាណជនរងគ្រោះកាណាដាចំនួន៦នាក់ក្នុងការវាយប្រហារភេរវកម្មនៅ Burkina Faso
ទាហាន Burkina Faso ឈរយាមនៅខាងក្រៅសណ្ឋាគារ Splendid នាថ្ងៃទី១៧ មករា (រូបថត៖AFP/TTXVN) (VOVworld) - ស្ថាប័នមានសមត្ថកិច្ចកាណាដាបានរកឃើញនូវអត្តសញ្ញាណរបស់  ជនរងគ្រោះកាណាដាទាំង៦នាក់ដែលបានស្លាប់ក្នុងការវាយប្រហារដោយគ្រាប់ បែកភេរវកម្មតម្រង់ទៅលើសណ្ឋាគារនៅ Burkina Faso ក្នុងនោះមានមនុស្សចំនួន៤ នាក់ក្នុងគ្រួសារមួយ។ពលរដ្ឋកាណាដាចំនួន៦នាក់នេះស្ថិតក្នុងចំណោមជនរង គ្រោះទាំង២៣នាក់ដែលបានស្លាប់ក្នុងការវាយប្រហារភេរវកម្មតម្រង់ទៅលើ សណ្ឋានគារ Splendid នាយប់ថ្ងៃទី១៥ មករា (តាមម៉ោងតំបន់)។ក្រុមភេរវករ បាន បំផ្ទុះរថយន្តគ្រាប់បែកនៅខាងក្រៅសណ្ឋាគារ មុននឹងពេលខ្មាន់កាំភ្លើងចំនួន៦ នាក់ចូលក្នុងចាប់ខ្លួនចំណាប់ខ្មាំងជាង១០០នាក់។សាខាប្រចាំនៅអាហ្វ្រិក ភាគ ខាងជើងរបស់អង្គការភេរវកម្ម Al-Qaeda បានទទួលស្គាល់ដំណើរការវាយ ប្រហារនិងចាប់ខ្លួនចំណាប់ខ្មាំងនេះ៕