រកឃើញសាកសពជនភៀសខ្លួនចំនួន១៣៣នាក់នៅឆ្នេរសមុទ្រលីប៊ី
06/06/2016 11:32
(VOVworld)-នាថ្ងៃទី៥មិថុនា សមាគមន៍កាកបាតក្រហមលីប៊ីឲ្យដឹងថា នាពេល ថ្មីៗនេះ បានរកឃើញសាកសពរបស់ជនភៀសខ្លួនចំនួន១៣៣

(VOVworld)-នាថ្ងៃទី៥មិថុនា សមាគមន៍កាកបាតក្រហមលីប៊ីឲ្យដឹងថា នាពេល ថ្មីៗនេះ បានរកឃើញសាកសពរបស់ជនភៀសខ្លួនចំនួន១៣៣នាក់ ដែលរសាត់ អណ្តែតលើឆ្នេរសមុទ្រភាគខាងលិចប្រទេសនេះ។ អ្នកនាំពាក្យរបស់សមាគមកាក បាទ ក្រហមលីប៊ី លោក Al –Khalis al-Bosaifi បានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះ ជានារីភេទស្រូបយកបីភាគបួន។ ជនអភ័ព្វទាំងអស់នេះត្រូវបានរកឃើញនៅឆ្នេរ សមុទ្រប៉ែកពាយ័ព្យនៃទីក្រុង Zuwara។មន្ត្រីលីប៊ីបានឲ្យដឹងថែមទៀតថា ជន ភៀស ខ្លួនដែលជួបសោកនាដកម្មនេះគឺមិនមានជាប់ខ្លួននូវអត្តសញ្ញាប័ណ្ណណា មួយសោះ ឡើយ ដូច្នេះ ការកំណត់សញ្ជាតិគឺជួបការលំបាកខ្លាំង ប៉ុន្តែគេក៏បានអះអាង ថា ជនភៀសខ្លួនរងគ្រោះទាំងអស់នេះ ភាគច្រើនគឺមកពីអនុតំបន់ Sahara របស់ទ្វីប អាហ្វ្រិក៕
Related
More




