VOV WorldVOV World
រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗ
26/01/2026 10:57
(VOVWORLD) - នៅព្រឹកថ្ងៃទី ២៦ ខែមករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំរបស់រដ្ឋាភិបាលស្តីពីការគ្រប់គ្រង និងប្រតិបត្តិការម៉ាក្រូសេដ្ឋកិច្ច (គណៈកម្មាធិការដឹកនាំ) បានធ្វើជាអធិបតីក្នុងសម័យប្រជុំលើកទីពីរនៃគណៈកម្មាធិការដឹកនាំ។
រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗ
ទិដ្ឋភាពនៃសម័យប្រជុំ។ រូបថត៖ VOV ក្នុងសម័យប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា នៅចុងបញ្ចប់នៃអាណត្តិឆ្នាំ ២០២១-២០២៥ ស្ថានភាពសេដ្ឋកិច្ចសង្គមសម្រេចបានលទ្ធផលសំខាន់ៗ ដោយកំណើនសេដ្ឋកិច្ចឈានដល់ ៨,០២% ក្នុងឆ្នាំ ២០២៥ បង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍយ៉ាងទម្លុះទម្លាយ កំណើនយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាពក្នុងដំណាក់កាលខាងមុខ ។ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានដឹកនាំឲ្យអនុវត្តន៍គោលនយោបាយសារពើពន្ធបើកចំហ និងប្រមូលផ្តុំ ជាមួយគោលនយោបាយពន្ធដារ និងថ្លៃសេវាសមហេតុផល ដើម្បីបម្រើដល់ការអភិវឌ្ឍ ជាពិសេសគោលដៅកំណើនពីរខ្ទង់ ឆ្ពោះទៅរកសម្លាំងចលករសម្រាប់កំណើន; មានវិធានការបង្កើនចំណូល និងកាត់បន្ថយការចំណាយ ដោយបង្កើនការចំណាយលើសន្តិសុខ ការពារជាតិ កត្តាជំរុញកំណើន និងសុខុមាលភាពសង្គម។ ទាក់ទងនឹងការអភិវឌ្ឍទីផ្សារមូលធន នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើថា៖
TAG
VOV/VOVworld/ម៉ាក្រូសេដ្ឋកិច្ច/អតិផរណា/ទុ​ល្យភាពពាណិជ្ជកម្ម