VOV WorldVOV World
រំលឹកគុណនិងចែករំលែកជាមួយបណ្ដាជំនាន់យុវជនស្ម័គ្រចិត្ត
16/07/2014 10:57
(VOV)_នាយប់ថ្ងៃទី១៥ កក្កដា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកម្មវិធី៖ “រំលឹកគុណបំណាច់និងចែករំលែក ” ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី​៦៤ ​
រំលឹកគុណនិងចែករំលែកជាមួយបណ្ដាជំនាន់យុវជនស្ម័គ្រចិត្ត
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc (TTXVN)    (VOV)_នាយប់ថ្ងៃទី១៥ កក្កដា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកម្មវិធី៖  “រំលឹកគុណបំណាច់និងចែករំលែក ” ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី​៦៤ ​នៃទិវាយុវជនស្ម័គ្រចិត្ត ថ្ងៃទី១៥ កក្កដា។ ថ្លែងមតិនៅទីនេះលោក Nguyen Xuan  Phuc ឧបនាយករដ្ឋមន្ត្រីវៀតណាម បានកត់សម្គាល់នុវរាល់ការរួម​វិភាគ​ទាន​និងពលីកម្មដ៏ធំធេងរបស់យុវជនស្ម័គ្រចិត្តចំនួនជាង៥០ហ្មឺននាក់ ក្នុង​បុព្វហេតុ​ រំដោះជាតិ។ លោកក៏បានអះអាងថា៖ បក្ស រដ្ឋនិងប្រជាជនវៀតណាម​បាន​និងកំពុងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីការងារតបស្នងសងគុណ​ចំពោះកងកម្លាំងនេះ។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអោយ​ដឹងថា៖           “ ពីកម្មវិធីនេះ យើងត្រូវបំផុសឡើងចលនាតបស្នងសងគុណយ៉ាងខ្លាំងក្លា ​ ថែមទៀត​ដើម្បី​វាក្លាយទៅជាសកម្មភាពជាប្រចាំថ្ងៃ ក្លាយទៅជាតម្រូវការខាង ខិលធម៌​​របស់​មនុស្សគ្រប់រូប។ នាសព្វថ្ងៃ យើងបានរំលឹកដល់បណ្ដាគុណ​ដល់ អតីតកាល​ដើម្បីកូនចៅយើងមានជីវភាពរស់នៅល្អប្រសើរជាងនាពេលអនាគត។”

More