រំលឹកខួបលើកទី៧០ទិវាបុណ្យជាតិវៀតណាមនៅអាមេរិក
18/09/2015 10:34
Vovworld-ថ្លែងមតិនៅពិធីរំលឹកខួបលើកទី៧០ទិវាបុណ្យ ជាតិវៀតណាម (ទី២កញ្ញា) នាថ្ងៃទី១៨កញ្ញា

ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Daniel Russel (stasiareport.com) Vovworld-ថ្លែងមតិនៅពិធីរំលឹកខួបលើកទី៧០ទិវាបុណ្យជាតិវៀតណាម (ទី២កញ្ញា) នាថ្ងៃទី១៨កញ្ញា ស្ថានទូតវៀតណាមប្រចាំនៅអាមេរិក ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh បានសង្កត់ធ្ងន់ថា ពិធីរំលឹក ខួបលើកទី៧០ទិវាបុណ្យជាតិវៀតណាមបានប្រព្រឹត្តទៅក្នុងដំណាក់កាលពិសេស ក្នុងទំនាក់ទំនងវៀតណាម-អាមេរិកខណៈដែលប្រទេសទាំងពីរសកម្មដំណើរការ សកម្មភាពរំលឹកខួបលើកទី២០ទិវាបង្កើតទំនាក់ទំនងការទូត។ ឯកអគ្គរដ្ឋទូត Pham Quang Vinh បានលើកច្បាស់ថា ឆ្នាំ២០១៥ជារបត់សំខាន់នាំទំនាក់ទំនងវៀតណាម- អាមេរិកឡើងកំពស់ថ្មីដោយដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិករបស់អគ្គលេខា បក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong រួមនឹងសេចក្តីថ្លែងការណ៍ស្ដីពី ទស្សនវិស័យរួមរវាងប្រទេសទាំងពីរ។ រីឯឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Daniel Russel បានសម្ដែងការជឿជាក់ថា ដោយសក្ដានុភាពដ៏ធំធេងរបស់ខ្លួន វៀត ណាមនឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលអនាគតនិងទំនាក់ទំនងដៃគូលើគ្រប់វិស័យ រវាងប្រទេសទាំងពីរនឹងបន្តនាំមកលទ្ធផលល្អប្រសើរ៕
Related
More




