VOV WorldVOV World
រំលឹកខួបអនុស្សាវរីយ៍ទិវាសហគមន៍អន្តរជាតិសាមគ្គី ជាមួយប្រជាជនប៉ាឡេស្ទីននៅទីក្រុងហាណូយ
23/12/2015 08:50
(VOVworld) - លោក Ho Anh Dung ប្រធានគណៈកម្ម ការសាមគ្គីជាមួយប្រជាជនប៉ាឡេស្ទីន បានសំដែងការ គាំទ្រ ចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាម ចំពោះការ តស៊ូគត្តិយុតិរបស់ប្រជាជនប៉ាឡេស្ទីន។
រំលឹកខួបអនុស្សាវរីយ៍ទិវាសហគមន៍អន្តរជាតិសាមគ្គី ជាមួយប្រជាជនប៉ាឡេស្ទីននៅទីក្រុងហាណូយ
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាមលោក Saadi Salama ថ្លែងមតិនៅពិធីនេះ (រូបថត៖An Dang/TTXVN) (VOVworld) - នាថ្ងៃទី២២ ធ្នូ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុ ស្សាវរីយ៍ទិវាសហគមន៍អន្តរជាតិសាមគ្គី ជាមួយប្រជាជនប៉ាឡេស្ទីន។ថ្លែងមតិនៅ ទីនេះ លោក Youssouf Abdel – Jelil អ្នកសម្របស្រួលអចិន្ត្រៃស្ដីទីរបស់ អ.ស.បប្រចាំ នៅវៀតណាមបានបញ្ជូនសាររបស់អគ្គលេខាធិការអ.ស.បលោក Ban Ki-moon ស្ដីពី ទិវាសហគមន៍អន្តរជាតិសាមគ្គីជាមួយប្រជាជនប៉ាឡេស្ទីន។ លោក Ho Anh Dung ប្រធានគណៈកម្មការសាមគ្គីជាមួយប្រជាជនប៉ាឡេស្ទីន បានសំដែងការគាំទ្រ ចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមចំពោះការ តស៊ូគត្តិយុតិរបស់ប្រជាជន ប៉ាឡេស្ទីន។រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំ នៅវៀតណាមលោក Saadi Salama បានអះអាងថា ចំណងសាមគ្គីភាពនិងមិត្ត ភាពរបស់ប្រជាជនវៀតណាម លៃទុកឲ្យបុព្វហេតុតស៊ូគត្តិយុតិរបស់ប្រជាជន ប៉ាឡេស្ទីនក្នុងអំឡុងទសវត្សរ៍ជា ច្រើនកន្លងទៅបានក្លាយទៅជាប្រភពកម្លាំង ចលករដ៏ធំធេង នាំប្រជាជាតិទាំងពីរ កាន់តែខិតមកជិតគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ហើយថែមទាំងបានពង្រឹងទំនាក់ទំនង មិត្តភក្តិពិសេសនេះផងដែរ៕