VOV WorldVOV World
រំលឹកខួបអនុស្សាវរីយលើកទី៦០នៃទិវាបង្កើតសមាគមមេធាវីវៀតណាម
04/04/2015 08:35
(VOVworld) - ក្នុងរយៈពេល៦០ឆ្នាំកន្លងទៅ ក្រោមការ ដឹកនាំរបស់បក្ស បណ្ដាជំនាន់ មេធាវីវៀតណាម បាន ខំប្រឹប្រែង ហាត់ពត់លត់ដំ និងរីកធំធាត់ដោយឥតឈប់ ឈរ រួម ជាមួយការអភិវឌ្ឍន៍របស់ប្រទេសជាតិ។
រំលឹកខួបអនុស្សាវរីយលើកទី៦០នៃទិវាបង្កើតសមាគមមេធាវីវៀតណាម
លោក Le Hong Anh ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍ (VOVworld) - ក្នុងរយៈពេល៦០ឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់បក្ស បណ្ដាជំនាន់ មេធាវីវៀតណាម បានខំប្រឹប្រែង ហាត់ពត់លត់ដំ និងរីកធំធាត់ដោយឥតឈប់ឈរ រួម ជាមួយការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៦០នៃទិវាបង្កើតសមាគមមេធាវីវៀតណាម នាព្រឹកថ្ងៃទី៤ មេសា នៅរដ្ឋធានី ហាណូយ សមាជិកអចិន្ត្រៃគណៈលេខាលោក Le Hong Anh បានវាយតំលៃខ្ពស់ ចំពោះរាល់ ស្នាដៃរបស់សមាគមមេធាវីវៀតណាម ក្នុងរយៈពេល៦០ឆ្នាំកម្លងទៅ  ដែលបានរួម ចំណែកយ៉ាងសកម្មក្នុងបុព្វហេតុតស៊ូការពារនិងកសាងប្រទេសជាតិ លើកកំពស់ តួនាទីនិងរូបភាពរបស់វៀតណាមលើឆាកអន្តរជាតិ។លោក Le Hong Anh បានស្នើរឲ្យ សមាគមមេធាវីវៀតណាម ត្រូវពង្រីកប្រពៃណីរបស់ខ្លួន រៀបចំ សកម្មភាពជាក់ស្ដែង ជាច្រើន ដើម្បីកសាងនិងអភិវឌ្ឍន៍សមាគមលើគ្រប់វិស័យ។ សមាជិកនិមួយៗ ត្រូវជា ប្រជាពលរដ្ឋគំរូ មានភាពអង់អាចក្លាហានក្នុងការតស៊ូ ការពារយុត្តិធម៌ ការពារភាព ត្រឹមត្រូវ រួមចំណែកក្នុងការកសាងនិតិរដ្ឋសង្គម និយមវៀតណាម៕