VOV WorldVOV World
រំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាចាប់បដិសន្ធិអគ្គនាយកដ្ឋានគយ
14/07/2015 10:26
(VOV)_នៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាចាប់បដិសន្ធិ​អគ្គនាយកដ្ឋានគយ(ក្រសួងហិរញ្ញវត្ថុ)នាព្រឹកថ្ងៃទី ១៤ កក្កដា នៅទីក្រុងហា​ណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានប្រគល់​ជូន​គ្រឿងឥស្សារិយសឯករាជ្យ ថ្នាក់ទី១ សំរាប់អគ្គនាយកដ្ឋានគយ។
រំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាចាប់បដិសន្ធិអគ្គនាយកដ្ឋានគយ
រំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាចាប់បដិសន្ធិអគ្គនាយកដ្ឋានគយ (VOV)_នៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាចាប់បដិសន្ធិ​អគ្គ នាយកដ្ឋានគយ(ក្រសួងហិរញ្ញវត្ថុ)នាព្រឹកថ្ងៃទី ១៤ កក្កដា នៅទីក្រុងហា​ណូយ  អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានប្រគល់​ជូន​គ្រឿង ឥស្សារិយសឯករាជ្យ ថ្នាក់ទី១ សំរាប់អគ្គនាយកដ្ឋានគយ។ លោកស្រី ​Nguyen Thi Doan បានវាយតំលៃខ្ពស់ ចំពោះការរួមវិភាគទានដ៏សែនសំខាន់​របស់អគ្គ នាយកដ្ឋាន ក្នុងការងារកំណែទម្រង់រដ្ឋបាល អនុវត្តវិទ្យាសាស្ត្រ បច្ចេក​វិទ្យា   អនុវត្តការបំពេញបែបបទគយអេឡិកត្រូនិក។ អនុប្រធានរដ្ឋ Nguyen Thi Doan បានស្នើថា៖           “ ថ្នាក់ដឹកនាំ កម្មាភិបាល បុគ្គលិកនៃផ្នែកគយត្រូវបន្តយកចិត្តទុកដាក់ លើក​កំពស់គុណភាព អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា កំណែទម្រង់រដ្ឋបាល។  ទន្ទឹមនឹងនោះ ផ្នែកក៏ត្រូវអនុវត្តល្អ រាល់ចលនា ការប្រឡងប្រណាំស្នេហារជាតិ  រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច នយោបាយ សង្គមនាពេលខាងមុខនេះ៕”