VOV WorldVOV World
រណសិរ្សមាតុភូមិវៀតណាមនិងអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមសហការឃោសនាអំពីសន្តិសុខនិងយោធា
29/07/2014 10:51
(VOVworld) - នៅជំនួបធ្វើការនាព្រឹកថ្ងៃទី២៩ កក្កដា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានវាយតំលៃខ្ពស់ចំពោះ ការរួមវិភាគទានដ៏ធំធេងរបស់អគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម ដែលបានរួមចំណែកដ៏ សំខាន់ក្នុងកិច្ចការពារប្រទេស ដើម្បីប្រជាជនមាន ជីវភាពរស់នៅសុខសាន្ត។
រណសិរ្សមាតុភូមិវៀតណាមនិងអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមសហការឃោសនាអំពីសន្តិសុខនិងយោធា
ទិដ្ឋភាពនៃជំនួបធ្វើការរវាងរណសិរ្សមាតុភូមិវៀតណាមនិងអគ្គស្នងការនយោបាយ (VOVworld) - នៅជំនួបធ្វើការនាព្រឹកថ្ងៃទី២៩ កក្កដា ប្រធានគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមលោក Nguyen Thien Nhanបានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទាន ដ៏ធំធេងរបស់អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម ដែលបានរួមចំណែក ដ៏សំខាន់ក្នុងកិច្ចការពារប្រទេស ដើម្បីប្រជាជនមានជីវភាពរស់នៅសុខសាន្ត។លោក Nguyen Thien Nhan បានស្នើរថា នាពេលខាងមុខ​ អគ្គស្នងការនយោបាយនិងរណសិរ្ស មាតុភូមិវៀតណាមបន្តសហការក្នុងបណ្ដាសកម្មភាពថែទាំសំរាប់ជនរួមជាតិនៅតំបន់ ព្រំដែនដែលមានការលំបាក បណ្ដាសកម្មភាពឆ្ពោះទៅកោះសមុទ្រ តបស្នងសងគុណ និងការត្រួតពិនិត្យគោលនយោបាយសំរាប់ជនមានគុណូបការលើទូទាំងប្រទេស។ ទន្ទឹមនឹងនោះ លោកក៏បានចាត់ទុកថា ភាគីទាំង២ត្រូវសហប្រតិបតិ្តការប្រកបដោយ ប្រសិទ្ធិភាពក្នុងការណែនាំសារព័ត៏មានឃោសនាអំពីការរំលឹកខួបអនុស្សាវរីយ៍ទិវា បង្កើតកងទ័ពប្រជាជនវៀតណាម និងទិវាប្រជាជនទាំងមូលចូលរួមការងារកិច្ចការពារ ប្រទេស និងសហការរៀបចំសន្និសីទព្រំដែនមិត្តភាពរវាងវៀតណាម ឡាវ កម្ពុជានាចុង ឆ្នាំនេះ៕