VOV WorldVOV World
រណសិរ្សមាតុភូមិវៀតណាមរៀបចំសិក្ខាសាលាលើកកំពស់គុណភាពការងារឆ្លុះបញ្ជាំងពីមតិនិងសំណើររបស់ប្រជាជន
17/12/2016 08:09
(VOVworld)-នាព្រឹកថ្ងៃទី១៧ធ្នូនៅទីក្រុងហាណូយ គណៈកម្មាធិការរណសិរ្សមាតុ ភូមិវៀតណាមបានរៀបចំសិក្ខាសាលាលើកកំពស់គុណភាពការងារក្តាប់ជាប់
រណសិរ្សមាតុភូមិវៀតណាមរៀបចំសិក្ខាសាលាលើកកំពស់គុណភាពការងារឆ្លុះបញ្ជាំងពីមតិនិងសំណើររបស់ប្រជាជន
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាម លោក Nguyen Thien Nhan  អញ្ជើញថ្លែងមតិនៅក្នុងសិក្ខាសាលា (VOVworld)-នាព្រឹកថ្ងៃទី១៧ធ្នូនៅទីក្រុងហាណូយ គណៈកម្មាធិការរណសិរ្សមាតុ  ភូមិវៀតណាមបានរៀបចំសិក្ខាសាលាលើកកំពស់គុណភាពការងារក្តាប់ជាប់ ប្រ  មូលផ្តុំនិងឆ្លុះបញ្ជាំងពីមតិយោបល់របស់ប្រជាជនចំពោះបក្សនិងរដ្ឋ។ សមាជិកការិ យាល័យនយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាម លោក Nguyen Thien Nhan អញ្ជើញធ្វើជាអធិបតិសិក្ខាសាលានេះ។ ថ្លែង មតិក្នុងសិក្ខាសាលា លោក Nguyen Thien Nhan បានលើកច្បាស់ថា៖         “យើងមានគម្រោងកសាងគោលនយោបាយគឺត្រូវបានដឹងថា តើបច្ចុប្បន្នប្រ  ជាជនកំពុងកិតយ៉ាងម៉េចនិងមានតម្រូវការយ៉ាងម៉េចលើវិស័យនោះ។ ការក្តាប់ជាប់  នូវស្មារតីរបស់ប្រជាជន ត្រូវដើរទន្ទឹមជាមួយនឹងការស៊ើបអង្កេតសង្គមវិទ្យា ដែល ចម្លើយនៅវិស័យនោះគឺប្រជាជនភាគច្រើនមានតម្រូវការអ្វីខ្លះ។ ”         នៅក្នុងសិក្ខាសាលានេះ តំណាងជាច្រើនបានចាត់ទុកថា នាពេលខាងមុខ ត្រូវ លើកកំពស់សមត្ថភាពសេនាធិការ ជួយគណៈកម្មាធិការបក្សក្នុងការក្តាប់ជាប់ ស្រាវ  ជ្រាវសាធារណមតិសង្គម និងកំណត់ច្បាស់នូវការទទួលខុសត្រូវរបស់ក្រសួងស្ថា ប័ននានាក្នុងការដោះស្រាយសំណើររបស់អ្នកបោះឆ្នោត៕