រដ្ឋាភិបាលក្រិកឆ្លងកាត់កាតសាកល្បងដំបូងនៅរដ្ឋសភា
09/07/2012 10:27
VOV- រដ្ឋាភិបាលចំរុះរបស់នាយករដ្ឋមន្រ្តីក្រិកAntonis Samaras បានឆ្លង កាត់ដោយងាយស្រួលការបោះឆ្នោត សម្តែងទំនុកចិត្តនៅរដ្ឋសភាកាលពីថ្ងៃទី៨កក្តដាកន្លងទៅ។

នាយករដ្ឋមន្រ្តីក្រិកAntonis Samaras (Internet) VOV- រដ្ឋាភិបាលចំរុះរបស់នាយករដ្ឋមន្រ្តីក្រិកAntonis Samaras បានឆ្លង កាត់ដោយងាយស្រួលការបោះឆ្នោតសម្តែងទំនុកចិត្តនៅរដ្ឋសភាកាលពីថ្ងៃទី៨ កក្តដាកន្លងទៅ។ក្នុងសុន្ទរកថាដែលអាននៅរដ្ឋសភាស្តីអំពីគោលដៅរបស់ រដ្ឋាភិបាលក្នុងរយះពេល៤ឆ្នាំខាងមុខ នាយករដ្ឋមន្រ្តីក្រិកAntonis Samaras សង្កត់ធ្ងន់ថា៖ក្រិកនឹងត្រូវបង្កើនកំណែទម្រង់យន្តការសេដ្ឋកិច្ចនឹងអនុវត្ត ភ្លាម១រំពេកកម្មវិធីធ្វើភាគហ៊ុនដល់បណ្តាអង្គភាពអាជីវកម្មដែលធ្វើសកម្មភាព យឺតយ៉ាវ។នាយករដ្ឋមន្រ្តីក្រិកAntonis Samaras លើកឡើងនូងអាទិភាពរបស់ រដ្ឋាភិបាលដោយអះអាងថា៖មិនផ្លាស់ប្តូរបណ្តាកិច្ចសន្យាសំដៅប្តូរយកកញ្ចប់ ជំនួយចំនួន២ដែលមានតំលៃជាប្រាក់ស្មើនឹង២០០ពាន់លានអឺរ៉ូពី បណ្តា ស្ថានប័ន្ធហិរញ្ញវត្ថុអន្តរជាតិឡើយ៕
Related





