VOV WorldVOV World
រដ្ឋាភិបាលបណ្តោះអាសន្នថៃអះអាងសមាគ្គីជាមួយកងទ័ព
07/03/2014 06:55
(VOVworld) – ឆ្លើយសម្ភាសពីសំណាក់មជ្ឈដ្ឋានអ្នកសារព័ត៌មានស្តីអំពីទំនាក់ ទំនងជាមួយកងទ័ពនាយករដ្ឋមន្ត្រីបណ្តោះអាសន្នថៃ លោកស្រី Yingluck បាន ឲ្យដឹងថា៖ រដ្ឋាភិបាលថៃបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកងទ័ព
រដ្ឋាភិបាលបណ្តោះអាសន្នថៃអះអាងសមាគ្គីជាមួយកងទ័ព
នាយករដ្ឋមន្ត្រីបណ្តោះអាសន្នថៃ លោកស្រី Yingluck ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកងទ័ព (Image: Vietnam+) (VOVworld) – ឆ្លើយសម្ភាសពីសំណាក់មជ្ឈដ្ឋានអ្នកសារព័ត៌មានស្តីអំពីទំនាក់ ទំនងជាមួយកងទ័ពនាយករដ្ឋមន្ត្រីបណ្តោះអាសន្នថៃ លោកស្រី Yingluck បាន ឲ្យដឹងថា៖ រដ្ឋាភិបាលថៃបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកងទ័ព ព្រមទាំង អះអាងថា៖ ជំនួបជាមួយបញ្ជាការកងទ័ពថ្មើរជើងថៃ ឧត្តមសេនីយ៍ Prayut Chan-ocha នាថ្ងៃទី ៥ មិនា មិនទាក់ទិននឹងពាក្យចរចា​មអារ៉ាមស្តីអំពីការប្រេះ ស្រាំរវាង​រដ្ឋាភិបាលនិងកងទ័ពដែលអាចនាំទៅរកការធ្វើពូលប្រហារ។ នាយក រដ្ឋមន្ត្រី Yingluck ក៏បានសង្កត់ធ្ងន់ថា៖ បណ្ដាកិច្ចប្រជុំប្រចាំខែជាមួយថ្នាក់ដឹកនាំ កងទ័ពអាចជៀសវៀងអំពើហឹង្សា។ ក្នុងពេលនោះ បញ្ជាការកងទ័ពថ្មើរជើងថៃ Prayut Chan-ocha ក៏បានអះអាងដែរថា៖ កងទ័ពជានិច្ចកាលរក្សាទស្សនៈកណ្ដាល ក្នុងវិបត្តិនយោបាយនាបច្ចុប្បន្ននៅថៃព្រមទាំងដាស់តឿនបណ្ដាភាគីទាក់ទិន ស្វែងរក វិធានការសន្តិភាព។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី Yingluck បានបដិសេធ មិនលើកឡើងការពិនិត្យវាយតំលៃអំពីរយៈពេលបញ្ចប់ស្ថានភាពអស្ថិរភាពនា បច្ចុប្បន្ននៅថៃ។ លោកស្រី Yingluck បានអះអាងជាថ្មីម្តងទៀតថា៖ បងប្រុសរបស់ លោកស្រី លោក Thaksin Shinawatra មិនទាក់ទិនដល់វិបត្តិនេះទេ។ នាថ្ងៃទី ៧ មិនា មនុស្សចំនួន ២ នាក់រងរបួសក្នុងការបាញ់កាំភ្លើងបានកើតមាន ឡើងនៅរាជធានីបាងកក។ រឿងហេតុបានកើតមានឡើងបន្ទាប់ពីបណ្ដារដ្ឋមន្ត្រី រដ្ឋាភិបាលបានវាយតំលៃសភាពការណ៍និងសម្រេចអំពីការបន្តអនុវត្តស្ថានភាព ប្រកាសអាសន្នក្នុងរាជធានីដែរឬទេ។ នាបច្ចុប្បន្ន មិនទាន់រក ឃើញជនល្មើនៅ ឡើយ។ អ្នកនាំពាក្យនៃកំលាំងបាតុករ លោក Akanat Promphan បានឲ្យដឹងថា៖ លោកមិនដឹងអំពីរឿងហេតុនេះ៕

More