រដ្ឋាភិបាលបើកកិច្ចប្រជុំប្រចាំខែតុលា
29/10/2016 08:19
(VOVworld)-នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែតុលាដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៩តុលានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc

ទិដ្ឋភាពនៃកិច្ចប្រជុំ (VOVworld)-នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែតុលាដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៩តុលានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc បានលើកច្បាស់ថាកំណើនសេដ្ឋកិច្ចត្រីមាសទាំងបីគឺទទួលបាន៥,៩៣%។ នេះជា ការសាកល្បងធំមួយសម្រាប់គោលដៅដែលបានដាក់ចេញក្នុងឆ្នាំ២០១៦គឺទទួល បាន កំណើនពី៦,៣ដល់៦,៥%។ ប៉ុន្តែ ដោយស្មារតីប្តេជ្ញាទទួលបានកម្រិតកំណើន នេះ នាយករដ្ឋមន្ត្រីបានបញ្ជាណែនាំសមាជិករដ្ឋាភិបាលឲ្យផ្តោតសំខាន់ពិភាគ្សា លើវិធាន ការមួយចំនួនដើម្បីអាចសម្រេចបានគោលដៅដែលបានដាក់ចេញ។ លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖ “បរិមាណកំណើនគឺពាក់ព័ន្ធទៅនឹងគោលដៅផ្សេងៗទៀត ជាពិសេសគឺបញ្ហា បំណុលសាធារណៈប្រសិនបើយើងមិនសម្រេចបាននូវកំណើន។ តាមនោះ ខ្ញុំស្នើឲ្យ ក្រសួងស្ថាប័ននានាត្រូវពិភាគ្សាឲ្យបានម៉ត់ចត់ដើម្បីមនាំចេញដំណោះស្រាយធានា កំណើនសម្រេចតាមគោលដៅដែលបានដាក់ចេញគឺពី៦,៣ដល់៦,៥%ក្នុងឆ្នាំ២០១៦។ ក្នុងនោះមានវិធានការរំដោះទុនវិនិយោគផងដែរ”។ ស្តីពីលទ្ធផលអនុវត្តភារកិច្ចក្នុងខែតុលា នាយករដ្ឋមន្ត្រីបានវាយតម្លៃថា រដ្ឋាភិ បាលបានរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ការទូតធំបំផុតក្នុងឆ្នាំគឺសន្និសីទ វេទិការសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់មេគង្គ សន្និសីទជាន់ខ្ពស់សហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ានិងវៀតណាមលើកទី៨និងសន្និសីទជាន់ខ្ពស់សហប្រតិបត្តិការ យុទ្ធសាស្ត្រទន្លែទាំងបី អាយ៉េយ៉ាវ៉ាឌី- ចៅប្រាយ៉ា-មេគង្គលើកទី៧។ ដោយការខិតខំ ប្រឹងប្រែងក្នុងការងារត្រៀមរៀបចំនោះ វៀតណាមបានស្តែងចេញនូវតួនាទីរបស់ខ្លួន ក្នុងតំបន់និងលើពិភពលោក បន្សល់ទុកនូវចំណាប់អារម្មណ៍សម្រាប់ភាគីចូលរួមសន្និ សីទ។នាយករដ្ឋមន្ត្រីបានចាត់ទុកថា នេះជាបទពិសោធន៍សំខាន់សម្រាប់វៀតណាម រៀបចំប្រកបដោយជោគជ័យនូវសន្និសីទ APEC ២០១៧ខាងមុខ៕
Related






