រដ្ឋាភិបាលអាមេរិកបានបញ្ឈប់សកម្មភាពដល់សប្តាហ៍ទី ២
08/10/2013 17:37
(VOVworld) – គិតដល់ថ្ងៃទី ៧ តុលា ស្ថាប័នមួយចំនួន របស់រដ្ឋាភិបាលអាមេរិកបានបញ្ឈប់សកម្មភាពដោយ សារការខ្វះខាតថវិការដល់សប្តាហ៍ទី ២។
ប័នមួយចំនួនរបស់រដ្ឋាភិបាលអាមេរិក បានបញ្ឈប់សកម្មភាពដោយសារការខ្វះខាតថវិការដល់សប្តាហ៍ទី ២។ (Image: Vietnamplus) (VOVworld) – គិតដល់ថ្ងៃទី ៧ តុលា ស្ថាប័នមួយចំនួនរបស់រដ្ឋាភិបាលអាមេរិក បានបញ្ឈប់សកម្មភាពដោយសារការខ្វះខាតថវិការដល់សប្តាហ៍ទី ២។ ប៉ុន្តែ សភាអាមេរិករួមជាមួយស្ថាប័ននីតិប្រត្តិបត្តិនៅរក្សារទេសនៈរបស់ខ្លួន។ វិបត្តិ នយោបាយនៅអាមេរិកបានរីករាលដាលដល់បញ្ហាសដម្លើងកំរិតអតិបរិមានៃ ប្រាក់បំណុល។ នេះគឺជាបញ្ហាសំខាន់ដែលជះឥទ្ធិពលដ៏ធំធេងមិនត្រឹមតែដល់ ខឿនសេដ្ឋកិច្ចអាមេរិកប៉ុណ្ណោះទេថែមទាំងដល់សេដ្ឋកិច្ចសកល ទៀតផង។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Jack Lew បានព្រមានអំពីផលវិបាកដ៏ ធ្ងន់ធ្ងរនៃការក្ស័យធនរបស់អាមេរិក ប្រសិនបើ នាថ្ងៃទី ១៧ តុលា ខាងមុខនេះ សំណើរដម្លើងកំរិតអតិបរិមានៃប្រាក់បំណុលរបស់ប្រទេសនេះមិនត្រូវបាន អនុម័តនោះ។ លោក Jack Lew បានដាស់តឿនភាគីគណៈបក្សសាធារណៈរដ្ឋ នៅសភាជាន់ទាបអាមរិកអនុម័តលើពង្រាងច្បាប់ស្តីពីចំណាយថវិការជា បណ្តោះអាសន្នក្នុងឆ្នាំសារពើពន្ធ ២០១៤ សំដៅអនុញ្ញាត្តឲ្យរដ្ឋាភិបាលសហ រដ្ឋអាមេរិកចាប់ផ្តើមសកម្មភាពឡើងវិញ បន្ទាប់នោះ អនុម័តលើពង្រាងច្បាប់ អំពីការដម្លើងកំរិតអតិបរិមានៃប្រាក់បំណុលជាតិ។ នាសប្តាហ៍មុន អគ្គនាយិ ការមូលនិធិរូបយវត្ថុ អន្តរជាតិ (IMF) លោកស្រី Christine Lagarde ក៏បាន ព្រមានថា៖ ការដម្លើងកំរិតអតិបរិមានៃប្រាក់បំណុលរបស់អាមេរិកមុនថ្ងៃទី ១៧ តុលា គឺជា ភារកិច្ចដ៏សែនសំខាន់៕
Related
More




