VOV WorldVOV World
រដ្ឋាភិបាលស៊ីរីបដិសេធការប្រើប្រាស់អាវុធគីមី
27/10/2016 07:20
(VOVworld) - នាថ្ងៃទី ២៦ តុលា រដ្ឋាភិបាលស៊ីរីបាន បដិសេធព័ត៌មានដែល បានចាត់ទុកថា៖ កំលាំង យោធាស៊ីរីបានប្រើប្រាស់អាវុធគីមីក្នុងសង្គ្រាមស៊ីវិល នៅប្រទេសមជ្ឈឹមបូព៌ារនេះ។
រដ្ឋាភិបាលស៊ីរីបដិសេធការប្រើប្រាស់អាវុធគីមី
រដ្ឋាភិបាលស៊ីរីបដិសេធការប្រើប្រាស់អាវុធគីមី (VNA) (VOVworld) -  នាថ្ងៃទី ២៦ តុលា រដ្ឋាភិបាលស៊ីរីបានបដិសេធព័ត៌មានដែល បានចាត់ទុកថា៖ កំលាំងយោធាស៊ីរីបានប្រើប្រាស់អាវុធគីមីក្នុងសង្គ្រាមស៊ីវិល នៅប្រទេសមជ្ឈឹមបូព៌ារនេះ។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញ ប៉ុន្មានថ្ងៃបន្ទាប់ពីការស៊ើបអង្គេតអន្តរជាតិមួយបានចោទប្រកាន់កំលាំងនៃ  រដ្ឋអំណាចស៊ីរីក្នុងការវាយប្រហារដោយឧស្ម័ន្ធពុលលើកទី ៣ នៅតំបន់ Qmenas  ចំណុះខេត្ត Idlib នាថ្ងៃទី ១៦ មិនា ឆ្នាំ ២០១៥។  ប៉ុន្តែ ទីភ្នាក់ងារ សារព័ត៌មាន ស៊ីរី SANA បានបដិសេធរាល់ការចោទប្រកាន់ ហើយអះអាងថា៖ គ្មានភ័ស្តុតាង ច្បាស់លាស់ណាមួយក្នុងលទ្ធផលនៃការស៊ើបអង្គេតរបស់ស្ថាប័នឃ្លាំមើលអាវុធ គីមីពិភពលោក (OPCW) នោះឡើយ៕