VOV WorldVOV World
រដ្ឋាភិបាលថ្មីរបស់អ៊ីតាលីបន្តឈ្នះក្នុងការបោះឆ្នោតទំនុកទុកចិត្តនៅព្រឹទ្ធសភា
15/12/2016 08:31
(VOVworld) - រដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្រ្តីថ្មី របស់អ៊ីតាលីលោក Paolo Gentiloni នាថ្ងៃទី១៤ ធ្នូ បន្ត ដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតទំនុកទុកចិត្ត នៅព្រឹទ្ធសភា ដោយទទួលបានសម្លេងគាំទ្រចំនួន ១៦៩និងសម្លេងប្រឆាំងចំនួន៩៩។
រដ្ឋាភិបាលថ្មីរបស់អ៊ីតាលីបន្តឈ្នះក្នុងការបោះឆ្នោតទំនុកទុកចិត្តនៅព្រឹទ្ធសភា
នាយករដ្ឋមន្រ្តីថ្មីរបស់អ៊ីតាលីលោក Paolo Gentiloni (កណ្ដាល) អញ្ជើញថ្លែងមតិចំពោះមុខសម័យបោះឆ្នោតរបស់ព្រឹទ្ធសភា (រូបថត៖EPA/TTXVN) (VOVworld) - រដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្រ្តីថ្មីរបស់អ៊ីតាលីលោក Paolo  Gentiloni នាថ្ងៃទី១៤ ធ្នូ បន្តដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតទំនុកទុកចិត្តនៅ ព្រឹទ្ធសភា ដោយទទួលបានសម្លេងគាំទ្រចំនួន១៦៩និងសម្លេងប្រឆាំងចំនួន៩៩។ បណ្ដាសមាជិកសភានៃគណៈបក្សសម្ព័ន្ធភាគខាងជើងប្រឆាំងបន្តធ្វើពហិការដោយ មិនចូលរួមការបោះឆ្នោតនោះឡើយ។ មុននោះ នាថ្ងៃទី១៣ ធ្នូ រដ្ឋាភិបាលរបស់លោក Gentiloni ក៏ដណ្ដើមបានជ័យ ជំនះក្នុងការបោះឆ្នោតទំនុកទុកចិត្តនៅសភាជាន់ទាប។ដោយលទ្ធផលពោលខាង លើ ស្ថានភាពនយោបាយនៅអ៊ីតាលីបានស្ដារស្ថិរភាពឡើងវិញ ហើយ រដ្ឋាភិបាល ថ្មីអាចចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួន៕