រដ្ឋាភិបាលវៀតណាមឯកភាពរក្សាបណ្ដាគោលដៅសេដ្ឋកិច្ចសង្គម
02/07/2014 07:09
(VOVworld) – ថ្លែងមតិក្នុងសន្និសីទកាសែតអំពីកិច្ចប្រជុំ ប្រចាំខែរបស់រដ្ឋាភិបាល ដែលបានប្រព្រឹត្តទៅនារសៀល ថ្ងៃទី ១ កក្កដា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីនិងជា ប្រធាន ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Nguyen Van Nen បានអះអាងថា៖ រដ្ឋាភិបាលបានឯកភាពរក្សាបណ្ដាគោលដៅ សេដ្ឋកិច្ចសង្គម ប្រមូលផ្តុំខ្លាំងទៅលើការដោះស្រាយការលំបាក សាកល្បងរួមជាមួយអង្គភាពអាជីវកម្មដើម្បីទទួលបានកំណើន អភិវឌ្ឍន៍តាមផែនការនាចុងឆ្នាំ ២០១៤ គឺ ៥.៨%។

រដ្ឋាភិបាលវៀតណាមឯកភាពរក្សាបណ្ដាគោលដៅសេដ្ឋកិច្ចសង្គម (Image: baodautu.vn) (VOVworld) – ថ្លែងមតិក្នុងសន្និសីទកាសែតអំពីកិច្ចប្រជុំប្រចាំខែរបស់រដ្ឋាភិបាល ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១ កក្កដា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីនិងជា ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Nguyen Van Nen បានអះអាងថា៖ រដ្ឋាភិបាលបានឯកភាពរក្សាបណ្ដាគោលដៅសេដ្ឋកិច្ចសង្គម ប្រមូលផ្តុំខ្លាំងទៅ លើការ ដោះស្រាយការលំបាកសាកល្បងរួមជាមួយអង្គភាពអាជីវកម្មដើម្បីទទួល បានកំណើន អភិវឌ្ឍន៍តាមផែនការនាចុងឆ្នាំ ២០១៤ គឺ ៥.៨%។ រដ្ឋមន្ត្រី Nguyen Van Nen ក៏បាន ឲ្យដឹងថា៖ ដើម្បីទប់ទល់នឹងការជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ច សង្គមដោយ សភាពការណ៍ស្មុគស្មាញនៅសមុទ្រខាងកើត នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung បានបញ្ជាណែនាំត្រូវកសាងខឿនសេដ្ឋកិច្ច ឯករាជ្យម្ចាស់ការនិង សមាហរណកម្មឲ្យបានស៊ីជំរៅ។ ទន្ទឹមនឹងនោះ បណ្ដា ក្រសួងផ្នែកត្រូវឆ្លៀតយកឱកាសនិងធ្វើអាជីវកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្ម អន្តរជាតិនានាលើកទឹកចិត្តការប្រើប្រាស់ក្នុងប្រទេសជាពិសេសគឺការអនុវត្ត ចលនា“ជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញ របស់វៀតណាម” ប្រកបដោយប្រសិទ្ធភាព ផងដែរ៕
Related




