រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណះងាយស្រួលសំរាប់បីអ្នកស្រាវជ្រាវអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យា
07/07/2016 10:26
(VOVworld) – ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានអះអាង ដូច្នេះនៅពិធីបើកសន្និសីទជួបសំណះសំណាលវៀតណាមលើកទី ១២ ដែលបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ៧ កក្កដា នៅទីក្រុង Quy Nhon ខេត្ត Binh Dinh ភាគកណ្ដាលវៀតណាម។

រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណងាយស្រួលដើម្បីអ្នកស្រាវជ្រាវអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យា (Image: VNA) (VOVworld) – ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានអះអាងដូច្នេះនៅក្នុងពិធីបើកសន្និសីទជួបសំណះសំណាលវៀតណាមលើកទី ១២ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៧ កក្កដា នៅទីក្រុង Quy Nhon ខេត្ត Binh Dinh (ភាគកណ្ដាលវៀតណាម)។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានឲ្យដឹងថា៖ «មានមតិថា៖ ប្រទេសវៀតណាមគប្បីប្រមូលផ្តុំទៅលើការអនុវត្ត វិទ្យាសាស្ត្រនិង បច្ចេកវិទ្យាតែប៉ុណ្ណោះ ហើយការស្រាវជ្រាវវិទ្យាសាស្ត្រ ជាការងាររបស់អនាគត ឬ ការងាររបស់ប្រទេសអភិវឌ្ឍន៍។ ប៉ុន្តែ រដ្ឋាភិ បាលវៀតណាមមិនគិតដូច្នេះទេ។ រដ្ឋាភិបាល វៀតណាមជានិច្ចកាលរក្សា គោលជំហរថា៖ វិទ្យាសាស្ត្រជាគ្រឹះស្ថានដែលគប្បីយក ចិត្តទុកដាក់ ហើយការវិនិយោគចូលក្នុងវិទ្យាសាស្ត្រនឹងបង្កើនសមត្ថភាពជាតិ៕»
Related






