VOV WorldVOV World
រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងបង្កលក្ខណះ ងាយស្រួលសំរាប់វិនិយោគិនបរទេស
07/07/2016 09:43
(VOV)_នេះគឺជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung នៅក្នុងជំនួបសន្ទនាជាមួយលោក Jung Yeon In អគ្គនាយកក្រុមហ៊ុន ទទួល ខុសត្រូវមានកំរិតឧស្សាហកម្មធ្ងន់ Doosan Viet Nam ( Doosan Vina ) របស់កូរ៉េខាងត្បូង និងលោក Roongrote Rangsiyobath ប្រធាននិងជានាយក ប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន SCG ថៃ។
រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងបង្កលក្ខណះ ងាយស្រួលសំរាប់វិនិយោគិនបរទេស
រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងបង្កលក្ខណះ ងាយស្រួលសំរាប់វិនិយោគិនបរទេស           (VOV)_នេះគឺជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung នៅក្នុងជំនួបសន្ទនាជាមួយលោក Jung Yeon In អគ្គនាយកក្រុមហ៊ុន ទទួល ខុសត្រូវ មានកំរិតឧស្សាហកម្មធ្ងន់ Doosan Viet Nam ( Doosan Vina ) របស់កូរ៉េខាងត្បូង និងលោក Roongrote Rangsiyobath ប្រធាននិងជានាយក ប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន SCG ថៃ។           នៅក្នុងជំនួបសន្ទនាជាមួយអគ្គនាយកក្រុមហ៊ុន​ Doosan Vina ​លោក Jung Yeon In​ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung មានគោលបំណងថា៖  ក្រុមហ៊ុន ​ Doosan Vina បន្តបើកទូលាយទ្រង់ទ្រាយវិនិយោគ បង្កើនអត្រាផលិត ផលក្នុងស្រុក ថែមទៀត។ ទន្ទឹមនឹងផលិតកម្មសម្ភារះ ផលិតផលឧស្សាហកម្មធ្ងន់នេះ ក្រុមហ៊ុនក៏ ត្រូវយកចិត្តទុកដាក់ ស្រាវជ្រាវអភិវឌ្ឍន៍ផលិតផលឧបត្ថម្ភផ្សេងៗទៀត។ រីឯ អគ្គនា យក លោក Jung Yeon In​  បានអះអាងថា៖ ក្រុមហ៊ុន​ Doosan Vina ជានិច្ចកាលយក ចិត្តទុកដាក់ជាពិសេសដល់ការងារធានាសុវត្ថិភាពពលករ និងការពារបរិស្ថានក្នុងដំ ណើការសហប្រតិបត្តិការវិនិយោគនៅវៀតណាម។ អគ្គក្រុមហ៊ុន ​Doosan Vina​ បាន សន្យាថា៖នឹងអនុវត្តយ៉ាងម៉ត់ចត់ បណ្ដាកិច្ចព្រម ព្រៀងសហប្រតិបត្តិការដែលភាគី ទាំងពីរបានចុះហត្ថលេខា ក៏ដូចជាការកំណត់ផ្សេងៗក្នុងច្បាប់វៀតណាម។           នៅក្នុងជំនួបសន្ទនាជាមួយ លោក Roongrote Rangsiyobath ប្រធាន និងជា នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន SCG ថៃ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung  បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធ ក្រុមហ៊ុន  SCG ជាមួយ អង្គភាពអាជីវកម្មផ្សេងៗរបស់វៀតណាម ក្នុងវិស័យថាមពល  ជួញដូរប្រេងឧស្ម័ន  និងសំណង់។ នាពេលខាងមុខនេះ បណ្ដាស្ថាប័នវៀតណាមនឹងបន្តបង្កលក្ខណះងាយ ស្រួល ដើម្បីគំរោងការណ៍នានារបស់សម្ព័ន្ធក្រុមហ៊ុនបាន អនុវត្តតាមផែនការ។ រីឯ ភាគីសម្ព័ន្ធក្រុមហ៊ុន SCG លោក Roongrote Rangsiyobath  បានអះអាងថា៖ បន្ត សហប្រតិបត្តិការជាមួយបណ្ដាស្ថាប័ន  អង្គភាពអាជីវកម្មវៀតណាម ដើម្បីអនុវត្ត គំរោងការណ៍នានា៕