រដ្ឋាភិបាលវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើគម្រោងអគ្គិសនី
06/10/2016 08:52
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវលោក Sonexxay Siphandone នាថ្ងៃទី៥តុលា

ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung និងសមភាគីឡាវ លោក Sonexxay Siphandone អនុវត្តកិច្ចចរចារ (VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវលោក Sonexxay Siphandone នាថ្ងៃទី៥តុលា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung អញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នាពេលរសៀលថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានជួបចរចារជាមួសមភាគីឡាវលោក Sonexxay Siphandone ។នៅជំនួបនេះ ភាគីទាំងពីរបានឯកភាពថានាពេលខាងមុខ នឹងបន្តអនុ វត្តយ៉ាងល្អរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់និងបន្តការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ ថ្នាក់ ដើម្បីចែករំលែកនូវបទពិសោធន៍ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស នីមួយ ៗ។ ភាគីទាំងពីរបានរួមគ្នាពិភាគ្សាលើវិធានការមួយចំនួន សំដៅជម្រុញថែម ទៀតនូវ ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ រួម ចំណែកដោះ ស្រាយការលំបាកនៃគម្រោងរបស់អង្គភាពអាជីវកម្មវៀតណាមដែល វិនិយោគ នៅឡាវនោះ សំដៅលើកកំពស់ប្រសិទ្ធិភាពកិច្ចសហប្រតិបត្តិការវិនិយោគ ទ្វេភាគី រួម ចំណែកអនុវត្តប្រកបដោយជោគជ័យកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៦។ បញ្ចប់កិច្ចចរចារ ឧបនាយករដ្ឋ មន្ត្រីទាំងពីររូបបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរស្តីពីកិច្ច សហប្រតិបត្តិការអភិ វឌ្ឍន៍បណ្តាគម្រោងអគ្គិសនីនៅឡាវនិងទិញលក់អគ្គិសនីដល់ ឆ្នាំ២០៣០ រួមទាំងធ្វើ ជាក្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ចំនួន៤រវាងប្រទេស ទាំងពីរវៀតណាមនិងឡាវផងដែរ៕
Related






