VOV WorldVOV World
រដ្ឋាភិបាលយេម៉ែនសំណូមពរឲ្យផែនការសន្តិភាពថ្មី
07/11/2016 10:25
(VOVworld) - រដ្ឋមន្រ្តីការបរទេសលោក​Abdul Malik Al Mekhlafi លើកច្បាស់ថា ដំណោះស្រាយណាក៏ ដោយដែលសំដៅបង្កើនឧត្តមភាពសំរាប់ក្រុមឧទ្ទាម នឹងមិនអាចសំរេចជោគជ័យបានឡើយ៕
រដ្ឋាភិបាលយេម៉ែនសំណូមពរឲ្យផែនការសន្តិភាពថ្មី
រដ្ឋមន្រ្តីការបរទេសយេម៉ែនលោក Abdul Malik Al Mekhlafi នៅកិច្ចប្រជុំមួយនៅ Jeddah អារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី៥ វិច្ចិកា (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី៦ វិច្ចិកា រដ្ឋមន្រ្តីការបរទេសយេម៉ែនលោក Abdul Malik  Al Mekhlafi ឲ្យដឹងថា រដ្ឋាភិបាលប្រទេសនេះបានសំណូមពរឲ្យផែនការសន្តិភាពថ្មី មួយក្រោយពីច្រានចោលសំណើរថ្មីបំផុតរបស់អ.ស.បដែលថា ប្រធានាធិបតីដែល ត្រូវបានអន្តរជាតិទទួលស្គាល់របស់យេម៉ែនគឺលោក Abd Rabbo Mansour Hadi នោះ ត្រូវតែ ផ្ទេរប្រគល់អំណាចជូនអនុប្រធានាធិបតីថ្មីមួយរូប ហើយគ្រាន់តែកាន់ តំណែងជាអ្នកដឹកនាំមិនមានអំណាចជាក់ស្ដែងប៉ុណ្ណោះ។រដ្ឋមន្រ្តីការបរទេសលោក ​Abdul Malik Al Mekhlafi លើកច្បាស់ថា ដំណោះស្រាយណាក៏ដោយដែលសំដៅ បង្កើន ឧត្តមភាពសំរាប់ក្រុមឧទ្ទាមនឹងមិនអាចសំរេចជោគជ័យបានឡើយ៕

More