រដ្ឋធានីហាណូយរបស់វៀតណាមនិងខេត្ត Yunnan របស់ចិនជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការ
29/10/2015 08:59
(VOVworld) - លោក Le Van Hoat អនុប្រធានក្រុម ប្រឹក្សាប្រជាជនទីក្រុងហាណូយរបស់វៀតណាមបាន ថ្លែងថា នេះជាដំណើរ ទស្សនកិច្ចមានអត្ថន័យសំខាន់ ដោយបានរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបតិ្ត ការរវាងប្រទេសទាំងពីរនិងតំបន់ទាំងពីរ

កម្មវិធីសំដែងសិល្បៈរំលឹកខួបលើកទី៦៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន (រូបថត៖TTXVN) (VOVworld) - នាថ្ងៃទី២៨ តុលា នៅក្នុងជំនួបធ្វើការជាមួយគណៈប្រតិភូខេត្ត Yunnan របស់ចិនដឹកនាំដោយលោក Zhang Bairu អនុប្រធានគណៈកម្មាធិការអចិន្ត្រៃ មហាសន្និបាតតំណាងប្រជាជន Yunnan លោក Le Van Hoat អនុប្រធានក្រុមប្រឹក្សា ប្រជាជនទីក្រុងហាណូយរបស់វៀតណាម បានថ្លែងថា នេះជាដំណើរទស្សនកិច្ច មានអត្ថន័យសំខាន់ដោយបានរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាង ប្រទេសទាំងពីរនិងតំបន់ទាំងពីរ ជាពិសេសក្នុងកាលៈទេសៈវៀតណាមនិងចិន មានសកម្មភាពជាច្រើនសំដៅរំលឹកខួបលើកទី៦៥ទិវាបង្កើតទំនាក់ទំនងការទូត។ រីឯខ្លួនវិញ លោក Zhang Bairu បានជឿជាក់ថា ភាគីទាំងពីរនឹងបន្តរក្សា ទំនាក់ទំនង មិត្តភាពដ៏ស្អិតរមួត ជាពិសេសគឺនៅពេល Yunnan និងហាណូយ កំពុងជាសមាជិក នៃវេទិការសហប្រតិបតិ្តការរួមរបៀងសេដ្ឋកិច្ច៥ខេត្តរួមមាន Lao Cai Ha Noi Hai Phong Quang Ninh របស់វៀតណាមនិង Yunnan របស់ចិន៕
Related






