VOV WorldVOV World
រដ្ឋមន្រ្តីការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយក្រុមការងារសមាគមន៍អតីតយុទ្ធជននៃកងយោធពលខេមរៈភូមិន្ទ
23/12/2015 08:37
(VOVworld) - នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអះអាង ថា រដ្ឋាភិបាល ប្រជាជននិង កងទ័ពប្រជាជនវៀត ណាមជានិច្ចកាលគោរព អភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គី ភាព ជាមួយរាជរដ្ឋាភិបាល ប្រជាជននិងកងយោធពលខេមរៈភូមិន្ទ។
រដ្ឋមន្រ្តីការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយក្រុមការងារសមាគមន៍អតីតយុទ្ធជននៃកងយោធពលខេមរៈភូមិន្ទ
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖TTXVN) (VOVworld) - នារសៀលថ្ងៃទី២២ ធ្នូ នៅជំនួបសន្ទនាជាមួយក្រុមការងារសមាគមន៍ អតីតយុទ្ធជននៃកងយោធពលខេមរៈភូមិន្ទដឹកនាំដោយអនុប្រធាននិងជាអគ្គលេខា ធិការសមាគមន៍ នាយឧត្តមសេនីយ៍ គន់ គីម ដែលកំពុងបំពេញ ទស្សនកិច្ចការងារ នៅវៀតណាម នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋ មន្រ្តីក្រសួងការពារ ប្រទេសវៀតណាមបានអះអាងថា រដ្ឋាភិបាល ប្រជាជននិង កងទ័ពប្រជាជនវៀត ណាមជានិច្ចកាលគោរព អភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាព ជាមួយរាជរដ្ឋាភិបាល ប្រជាជននិងកងយោធពលខេមរៈភូមិន្ទ។កងទ័ពប្រជាជន វៀតណាមនឹងធ្វើអស់ពី កម្លាំងកាយចិត្តដើម្បីរក្សា ពង្រឹងនិងពង្រីកទំនាក់ទំនង សាមគ្គីភាពរវាងប្រទេស ទាំងពីរ។នាយឧត្តមសេនីយ៍ Phung Quang Thanh បាន ជឿជាក់ថា ការបង្កើនកិច្ច សហប្រតិបតិ្តការ ចែករំលែកបទពិសោធន៍ រៀនសូត្រ គ្នាទៅវិញទៅមករវាងភាគី ទាំងពីរគឺចាំបាច់ណាស់ ដោយបានរួមចំណែកជាក់ស្ដែង ក្នុងការពង្រឹងទំនាក់ ទំនងរវាងប្រទេសទាំងពីរ៕