VOV WorldVOV World
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry ទៅទស្សនកិច្ចហ្វីលីពីន
18/12/2013 09:17
(VOVworld)-នាថ្ងៃទី១៧ធ្នូ រដ្ឋមន្រ្តីការបរទេសអាមេ រិកលោក John Kerry បាន ទៅកាន់ទីក្រុងម៉ានីល ចាប់ផ្តើមដំណើរទស្សនកិច្ចប្រទេសហ្វីលីពីន។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry ទៅទស្សនកិច្ចហ្វីលីពីន
(VOVworld)-នាថ្ងៃទី១៧ធ្នូ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry បានទៅ កាន់ទីក្រុងម៉ានីល ចាប់ផ្តើមដំណើរទស្សនកិច្ចប្រទេសហ្វីលីពីន។​ប្រធានា ធិបតីហ្វី លីពីនលោក Benigno Qquinoទី៣និងរដ្ឋមន្រ្តីការបរទេសលោក John Kerry បាន មានជំនួបពិភាក្សាបើកទូលាយនិងស៊ីជំរៅលើទំនាក់ទំនងទ្វេភាគី ជាក់ស្តែងក្នុង វិស័យសេដ្ឋកិច្ចនិងសហប្រតិបត្តិការសន្តិសុខ។ ជំនួបពិភាក្សា រវាងថ្នាក់ដឹកនាំទាំង ពីររូបនេះ ក៏បាននិយាយដល់ទំនាក់ទំនងរវាងប្រជាជននៃ ប្រទេសទាំងពីរ រួម ទាំងបញ្ហាជួយឧបត្ថម្ភមនុស្សធម៌និងសហការទប់ទល់នឹង គ្រោះធម្មជាតិ។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry ជាមួយសមភាគីហ្វីលីពីន លោក Albert del Rosario (រូបថតៈ dantri.vn)         មុននោះក្នុងថ្ងៃដ៏ដែល ក្នុងជំនួបសន្ទនាជាមួយសមភាគីហ្វីលីពីនលោក Albert del Rosario លោក John Kerry បានជូនដំណឹងថា វ៉ាស៊ីតោននឹងផ្តល់ កញ្ចប់ជួយឧបត្ថម្ភថ្មីមានប្រាក់ចំនួន៤០លានដុល្លារអាមេរិក សម្រាប់ជួយកង កម្លាំងសន្តិសុខហ្វីលីពីន។         ក៏ក្នុងថ្ងៃ១៧ធ្នូ ថ្លែងមតិក្នុងសន្និសីទកាសែត១នៅទីក្រុងម៉ានីល លោក Kerry អះអាងថា ក្នុងតំបន់ហោះហើរយោធាលើសមុទ្រHoa Tung មិនគប្បីដំ ណើរការ ហើយចិន”ត្រូវស្ងប់អារម្មណ៌រាល់សកម្មភាពប្រហាក់ប្រហែលក្នុង តំបន់ទៀតឡើយ”៕

More