VOV WorldVOV World
រដ្ឋមន្រ្តីការបរទេសអាមេរិកនិងរុស្ស៊ីធ្វើការសន្ទនាតាមទូរស័ព្ទអំពីចំណុចក្ដៅៗលើពិភពលោក
12/01/2016 06:43
(VOVworld) - នាថ្ងៃទី១១ មករា រដ្ឋមន្រ្តីការបរទេស អាមេរិកលោក John Kerry និងសមភាគីរុស្ស៊ីលោក Sergei Lavrov បានធ្វើការសន្ទនាតាមទូរស័ព្ទអំពីបញ្ហា អន្តរជាតិនានា ហើយឯកភាពថានឹងជួបសន្ទនាក្នុង ប៉ុន្មានថ្ងៃខាងមុខនេះ។
រដ្ឋមន្រ្តីការបរទេសអាមេរិកនិងរុស្ស៊ីធ្វើការសន្ទនាតាមទូរស័ព្ទអំពីចំណុចក្ដៅៗលើពិភពលោក
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry (ខាងឆ្វេង)និងសមភាគីរុស្ស៊ីលោក Sergei Lavrov (រូបថត៖AFP) (VOVworld) - នាថ្ងៃទី១១ មករា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry និង សមភាគីរុស្ស៊ីលោក Sergei Lavrov បានធ្វើការសន្ទនាតាមទូរស័ព្ទអំពីបញ្ហាអន្តរជាតិ នានា ហើយឯកភាពថានឹងជួបសន្ទនាក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។សេចក្ដីជូនដំណឹង របស់ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា រដ្ឋមន្រ្តីទាំងពីររូបបាន ពិភាគ្សាអំពី ដំណើរការនយោបាយនៅស៊ីរី ការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋ អ៊ីស្លាម (IS) ស្វ័យ ប្រកាស ស្ថានការណ៍នៅមជ្ឈឹមបូព៌ា អ៊ុយក្រែន ការសាកល្បង នុយក្លេអ៊ែរនាពេល ថ្មីៗនេះរបស់ព្យុងយ៉ាងក៏ដូចជាទំនាក់ទំនងទ្វេភាគីអាមេរិក រុស្ស៊ីផងដែរ។អ្នកនាំ ពាក្យក្រសួងការបរទេសអាមេរិកលោក John Kirby បាន សង្កត់ធ្ងន់ថា ភាគីទាំង ពីរបានឯកភាព រក្សាការទាក់ទងយ៉ាងស្អិតរមួត ហើយ ស្វែងរកឱកាសដើម្បី ជំរុញជំនួបចរចារក្នុងប៉ុន្មានថ្ងៃខាងមុខ៕