រដ្ឋមន្រ្តីការបរទេសរុស្ស៊ីនិងអាមេរិកឯកភាពបន្តចរចារអំពីបញ្ហាស៊ីរី
08/09/2016 10:31
(VOVworld) - ក្រសួងការបរទេសរុស្ស៊ីឲ្យដឹងថា ក្នុង កិច្ចសន្ទនាតាមទូរស័ព្ទនាថ្ងៃទី៧ កញ្ញា រដ្ឋមន្រ្តីការ បរទេសរុស្ស៊ីលោក Sergei Lavrov និងសមភាគី អាមេរិកលោក John Kerry បានឯកភាពថា នឹងជួប ពិភាគ្សានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៨ និងថ្ងៃទី៩ កញ្ញា អំពីដំណោះស្រាយសំរាប់ជំលោះនៅស៊ីរី។

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov (ខាងស្ដាំ) និងសមភាគីអាមេរិកលោក John Kerry ជួបគ្នានៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២៦ សីហា (រូបថត៖EPA/TTXVN) (VOVworld) - ក្រសួងការបរទេសរុស្ស៊ីឲ្យដឹងថា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនា ថ្ងៃ ទី៧ កញ្ញា រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov និងសមភាគីអាមេរិក លោក John Kerry បានឯកភាពថា នឹងជួបពិភាគ្សានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៨ និងថ្ងៃទី៩ កញ្ញា អំពីដំណោះស្រាយសំរាប់ ជំលោះនៅ ស៊ីរី។មុននោះ មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា លោក Kerry និងលោក Lavrov ក្នុងជំនួបនាថ្ងៃទី៥ កញ្ញា មិន ទទួលបានកិច្ចព្រម ព្រៀងណាមួយសំដៅបន្ធូរស្រាលភាពតានតឹងនៅស៊ីរីឡើយ។ក៏នាថ្ងៃទី៧ កញ្ញា លោក Riyad Hijab អ្នកសម្របសម្រួលនៃគណៈកម្មាធិការ ចរចារជាន់ខ្ពស់ (HNC) ជាតំណាងឲ្យសម្ព័ន្ធភាពនៃក្រុមប្រឆាំងជាច្រើននៅស៊ីរី នោះ បានអះអាងថា HNC នឹងច្រានចោលកិច្ចព្រមព្រៀងណាក៏ដោយរវាង អាមេរិកនិងរុស្ស៊ីទាក់ទិន ដល់ដំណើរការដោះស្រាយជំលោះនៅស៊ីរី ប្រសិនបើ ដំណោះស្រាយនោះគឺ ខុសប្លែកពីផែនការរបស់ក្រុមនេះ៕
Related






