VOV WorldVOV World
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបា
13/01/2015 10:31
(VOVworld) - នារសៀលថ្ងៃទី១២ មករា នៅរដ្ឋធានី ហាណូយនាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្រ្តី ក្រសួងនគរបាលវៀតណាមបានទទួលជួបសន្ទនា ជាមួយឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម លោក Herminio Lopez Diaz។
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបា
(VOVworld) - នារសៀលថ្ងៃទី១២ មករា នៅរដ្ឋធានីហាណូយនាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបានទទួលជួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាមលោក Herminio Lopez Diaz។នៅជំនួប នេះ រដ្ឋមន្រ្តី Tran Dai Quang បានសម្ដែងក្ដីសប្បាយរីករាយចំពោះការបោះជំហាន ដ៏ល្អប្រសើរក្នុងទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាព ជាប្រពៃណីរវាងបក្សទាំង២ រដ្ឋទាំង២ និងរវាងក្រសួងនគរបាលវៀតណាមជាមួយក្រសួងមហាផ្ទៃគុយបានា ពេលកន្លងទៅ។នាពេលខាងមុខ ភាគីទាំង២បានឯកភាពថានឹងជំរុញខ្លាំងសកម្ម ភាពសហប្រតិបតិ្តការ រួមចំណែកពង្រឹកនិងពង្រីកទំនាក់ទំនងសហប្រតិបតិ្តការដ៏ ល្អប្រសើររវាងប្រទេសទាំង២។ រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម Tran Dai Quang (ខាងស្ដាំ) និងឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាមលោក Herminio Lopez Diaz រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតគុយបា Herminio Lopez Diaz បានអះអាងថា នឹងខំប្រឹង ប្រែងអស់ពីកម្លាំងកាយចិត្ត រួមចំណែកជំរុញខ្លាំង ពូនជ្រុំសំរាប់ការអភិវឌ្ឍន៍ ទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពជាប្រពៃណីរវៀតណាម គុយបាលើគ្រប់ វិស័យ៕