រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាមកបំពេញទស្សនកិច្ចការងារនៅវៀតណាម
10/07/2012 08:15
(VOVworld)-នាថ្ងៃទី៩កក្កដានៅទីក្រុងហាណូយក្នុង ការជួបសន្ទនាជាមួយ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា តាំ្រអ៊ីវតឹកដែលកំពុងបំពេញ ទស្សនកិច្ចការងារនៅវៀតណាម ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា តាំ្រអ៊ីវតឹកដែលកំពុងបំពេញ ទស្សនកិច្ចការងារនៅ វៀតណាម (VOVworld)-នាថ្ងៃទី ៩កក្កដានៅទីក្រុងហាណូយក្នុងការជួបសន្ទនាជាមួយ រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា តាំ្រអ៊ីវតឹកដែលកំពុងបំពេញ ទស្សនកិច្ចការងារនៅវៀតណាម ឧបនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phucបានស្នើក្រសួងគមនាគមនិងដឹកជញ្ជូនវៀតណាមនិងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាបន្តជម្រុញថែមទៀតសកម្មភាពសហប្រតិបត្តិការរវាងក្រសួង ទាំងពីរលើគ្រប់វិស័យ ពិសេសគឺកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគកសាង ហេដ្ឋារចនាសម្ព័ន្ធ។ ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អះអាងថា រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីក្រសួងទាំងពីរបង្កើន ទំនាក់ទំនង សហប្រតិបត្តិការឲ្យកាន់តែជាក់ស្តែងប្រកបដោយប្រសិទ្ធភាពថែម ទៀត។ មុននោះ រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា ត្រាំអ៊ីវតឹក បានមានការជួប សន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងគមនាគមដឹកជញ្ជូនវៀតណាម Dinh La Thang ផងដែរ៕
Related





