VOV WorldVOV World
រដ្ឋមន្ត្រី-ប្រធានគណះកម្មាធិការជនជាតិទៅបំពេញការងារនៅខេត្ត Quang Nam
05/01/2014 09:15
(VOV)_បន្តដំណើរទៅបំពេញការងារនៅបណ្ដាខេត្តនៅភាគខាង​កណ្ដាល- Tay Nguyen រដ្ឋមន្ត្រី-ប្រធានគណៈកម្មាធិការជនជាតិ លោក Giang Seo Phu បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ ​និងជូនពរ​ឆ្នាំថ្មី​
រដ្ឋមន្ត្រី-ប្រធានគណះកម្មាធិការជនជាតិទៅបំពេញការងារនៅខេត្ត Quang Nam
(VOV)_បន្តដំណើរទៅបំពេញការងារនៅបណ្ដាខេត្តនៅភាគខាង​កណ្ដាល- Tay Nguyen   រដ្ឋមន្ត្រី-ប្រធានគណៈកម្មាធិការជនជាតិ លោក Giang Seo Phu បាន អញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ ​និងជូនពរ​ឆ្នាំថ្មីចំពោះបក្សភាគ  រដ្ឋអំណាច និងជនរួមជាតិនានានៅឃុំ Phuoc Duc ស្រុក  Phuoc Son ខេត្ត  Quang Nam ។ រដ្ឋមន្ត្រី-ប្រធានគណៈកម្មាធិការជនជាតិ លោក Giang Seo Phu           ថ្លែងមតិនៅក្នុងជំនួបធ្វើការ  រដ្ឋមន្ត្រី-ប្រធានគណៈកម្មាធិការជនជាតិ ​ លោក Giang Seo Phu បានវាយតំលៃខ្ពស់រាល់ការខំប្រឹងប្រែងរបស់​ស្រុកព្រៃ ភ្នំ Phuoc Son ខេត្ត Quang Nam និងស្នើ ស្រុក Phuoc Son ត្រូវយកចិត្តទុក ដាក់ដល់ការងារត្រៀមរៀបចំកម្មាភិបាល បណ្ដុះបណ្ដាល​ប្រភពធនធាន មនុស្ស កម្មាភិបាលនៅក្នុងតំបន់ កម្មាភិបាលជាជនជាតិ​ភាគតិច…។ល។ លោក  Giang Seo Phu បានស្នើថា៖           “ ទីមួយគឺត្រូវកាត់បន្ថយភាពក្រីគ្រអោយជនរួមជាតិ។ ទីពីរគឺបង្កើនការ សិក្សារបណ្ដុះបណ្ដាលជួរកម្មាភិបាលសំរាប់ជនរួមជាតិ។ ទីបីគឺត្រូវសាមគ្គីភាព  ស្ថិរភាពនយោបាយ៕”

More