រដ្ឋមន្ត្រីហិរញ្ញវត្ថុបកស្រាយអំពីបញ្ហាបំណុលសាធារណៈចំពោះមុខរដ្ឋសភា
01/11/2016 10:37
(VOVworld)-ខ្លឹមសារសំខាន់ស្តីពីបញ្ហាហិរញ្ញវត្ថុ បំណុលសាធារណៈ ផែនការវិនិ យោគសាធារណៈរយៈមធ្យមដំណាក់កាល២០១៦-២០២០

រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Dinh Tien Dung ធ្វើការបកស្រាយអំពីបញ្ហាបំណុលសាធារណៈចំពោះមុខរដ្ឋសភា (VOVworld)-ខ្លឹមសារសំខាន់ស្តីពីបញ្ហាហិរញ្ញវត្ថុ បំណុលសាធារណៈ ផែនការវិនិ យោគសាធារណៈរយៈមធ្យមដំណាក់កាល២០១៦-២០២០ ត្រូវបានលើកយកមក ពិភាគ្សានៅសាលប្រជុំនាព្រឹកថ្ងៃទី១វិច្ឆិកា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី២ រដ្ឋ សភា វៀតណាមនីតិកាលទី១៤។ ចំពោះមុខការយកចិត្តទុកដាក់របស់អង្គប្រជុំលើ បញ្ហា បំណុលសាធារណ ក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី១វិច្ឆិការនោះ រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ លោក Dinh Tien Dung បានឲ្យដឹងថា បញ្ហាបំណុលសាធារណកើន ឡើងខ្លាំងក្នុង ដំណាក់កាល២០១១-២០១៥គឺជាការពិតជាក់ស្តែង។ ធ្វើការបក ស្រាយនូវមូលហេតុនៃ បញ្ហានេះ លោក Dinh Tien Dung បានឲ្យដឹងថា៖ “មូលហេតុទី១គឺកំណើនសេដ្ឋកិច្ចមិនសម្រេចត្រឹមត្រូវផែនការដែលបាន ដាក់ចេញ។ ទី២គឺអាត្រាប្រមូលពន្ធចូលក្នុងថវិការរដ្ឋបានកំណត់កុំឲ្យហួស ២២,២%ក្នុងមួយឆ្នាំ។ ហើយទី៣គឺការរៀបចំឡើងវិញរចនាសម្ព័ន្ធសេដ្ឋកិច្ច ជា ពិសេសគឺរៀបចំឡើងវិញ សេដ្ឋកិច្ចពិសេសគឺរចនាសម្ព័ន្ធវិនិយោគសាធារណ និងការរៀបចំឡើងវិញរចនាសម្ព័នធនាគារ ពាណិជ្ជកម្ម អង្គភាពអាជីវកម្មនិង រៀបចំឡើងវិញរចនាសម្ព័ន្ធកសិកម្មនោះមិនឆ្លើយតបនឹង តម្រូវការ។ ជាពិសេស ក្នុងដំណាក់កាលនេះ រដ្ឋាភិបាលបានចេញផ្សាយ មូលបត្រ បំណុលរដ្ឋាភិបាល ទៀតផង”។ ស្តីពីដំណោះស្រាយ រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Dinh Tien Dung បានលើក ច្បាស់ថា៖ “ទីមួយ គឺបន្តពង្រឹងយន្តការអំពីការគ្រប់គ្រងបំណុលសាធារណ គ្រប់គ្រង ថវិការ ។ ក្រសួងហិរញ្ញវត្ថុនឹងដាក់របាយការណ៍ជូនរដ្ឋាភិបាលស្តីពីច្បាប់គ្រប់គ្រង បំណុលសា ធារណនាពេលខាងមុខ ដើម្បីរដ្ឋាភិបាលដាក់ជូនរដ្ឋសភាធ្វើវិសោធន កម្ម។ ទី២គឺរៀប ចំរចនាសម្ព័ន្ធបំណុលសាធារណជាជំហានៗ ដំបូងបង្អស់ចុះពោះ កំណុលក្នុងប្រទេស កាត់បន្ថយបំណុលបរទេស។ បន្ទាប់មកគឺរៀបចំរចនាសម្ព័ន្ធ កាលបរិច្ឆេទឡើងវិញនិងការប្រាក់នៃបំណុល សាធារណផងដែរ”។ ស្តីពីផែនការហិរញ្ញវត្ថុរយៈពេល៥ឆ្នាំ គោលដៅ ការកំណត់ទិសដៅ ប្រើប្រាស់ ទុនកម្ចីនិងគ្រប់គ្រងបំណុលសាធារណដំណាក់កាល២០១៦-២០២០ លោក Dinh Tien Dung បានឲ្យដឹងថា នេះជាបញ្ហាពិបាក។ ប៉ុន្តែ ក្រសួងហិរញ្ញវត្ថុនឹងទទួលយក រាល់ យោបល់របស់អង្គប្រជុំដើម្បីពង្រឹងឯកសារមុននឹងដាក់ជូនរដ្ឋសភាអនុម័ត៕
Related






