រដ្ឋមន្ត្រីការពារជាតិអាមេរិកទៅទស្សនាតំបន់អាស៊ីភាគឦសាននាសប្តាហ៍ខាងមុខ
04/04/2015 08:36
(VOVworld)-រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter នឹងមានដំណើរ ទស្សនកិច្ច រយៈពេល៤ថ្ងៃទៅកាន់ជប៉ុននិងកូរ៉េខាងត្បូងនាសប្តាហ៍ខាងមុខ។

រដ្ឋមន្ត្រីការពារជាតិអាមេរិកទៅទស្សនាតំបន់អាស៊ីភាគឦសាន នាសប្តាហ៍ខាងមុខ (រូបថត TTXVN) (VOVworld)-រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter នឹងមានដំណើរ ទស្សនកិច្ចរយៈពេល៤ថ្ងៃទៅកាន់ជប៉ុននិងកូរ៉េខាងត្បូងនាសប្តាហ៍ខាងមុខ។ នេះជាដំណើរទស្សនកិច្ចដំបូងរបស់លោក Carter ទៅកាន់តំបន់ អាស៊ីភាគឦ សាននេះ តាំងពីលោកកាន់ដំណែងនាខែកុម្ភៈមក។ ក្រសួងការពារជាតិអាមេរិក ឲ្យដឹងថា នាថ្ងៃទី៧មេសា លោក Carter នឹងទៅកាន់ជប៉ុននិងជួបសន្ទនាជាមួយ ថ្នាក់ដឹកនាំប្រទេសនេះ សំដៅពិភាគ្សាអំពីទិសដៅថ្មីក្នុងកិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិនៃប្រទេសទាំងពីរ។ ដល់ថ្ងៃទី៩មេសា នៅទីក្រុងសេអុល លោកនឹងមានជំនួបសន្ទនាជាមួយសមភាគីប្រទេសម្ចាស់ផ្ទះ នឹងជួបសម្កែងការ គួរសមប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun –hye។ លើសពីនេះ ទៅ ទៀត នាខែឧសភាខាងមុខ លោក Carter នឹងត្រឡប់មកតំបន់ អាស៊ីភាគឦសាន នេះវិញ ដើម្បីចូលរួមជំនួបសន្ទនាប្រចាំឆ្នាំ Shangri-La នៅសឹង្ហបុរីផងដែរ៕
Related






