រដ្ឋមន្ត្រីការពារជាតិអាមេរិក៖TPPជាផ្នែកសំខាន់១ក្នុងគោលនយោបាយតុល្យ ភាពឡើងវិញរបស់អាមេរិកនៅទ្វីបអាស៊ី
07/04/2015 10:23
(VOVworld)-ក្នុងជំហាន១ឆ្លុះបញ្ជាំងនូវសារៈសំខាន់នៃ ជំនួបប្រាស្រ័យពាណិជ្ជកម្ម ចំពោះសន្តិសុខរបស់អាមេ រិកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton Carter (រូបថតៈ epictimes.com) (VOVworld)-ក្នុងជំហាន១ឆ្លុះបញ្ជាំងនូវសារៈសំខាន់នៃជំនួបប្រាស្រ័យពាណិជ្ជកម្ម ចំពោះសន្តិសុខរបស់អាមេរិកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នាថ្ងៃទី៦ មេសា រដ្ឋមន្ត្រី ការពារជាតិអាមេរិក លោក Ashton Carter បានប្រកាសថា គាំទ្រ ទាំងស្រុង ចំពោះ ការសម្រេចឲ្យបានឆាប់ៗនូវការចរចារអំពីកិច្ចព្រមព្រៀងដែគូអន្តរ ប៉ាស៊ីហ្វិក (TPP) ។លោក Carter ឲ្យដឹងថា គោលនយោបាយរបស់អាមេរិក គឺ រក្សាស្ថិរភាពនិង ភាពសម្បូរុងរឿងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នាបច្ចុប្បន្ន ក្រសួងការពារជាតិអា មេរិក កំពុងដាស់តឿនរដ្ឋសភានីតិកាលទី១១៤ របស់ គណៈបក្សសាធារណរដ្ឋ ប្រគល់សិទ្ធិចរចារឲ្យរដ្ឋអំណាចរបស់លោកប្រធានាធិបតីអាមេរិក Barack Obama យ៉ាងឆាប់ៗ សំដៅជម្រុញដំណើរការចរចារកិច្ចព្រមព្រៀង TPP នេះ ដោយសារ TPP ជាផ្នែក១នៃគោលនយោបាយតុល្យភាព ឡើងវិញរបស់អាមេរិកនៅទ្វីបអាស៊ី ព្រមទាំងអះអាងនូវការសន្យាយូរអង្វែងរបស់ អាមេរិកចំពោះតំបន់អាស៊ី-ប៉ាស៊ី ហ្វិកផងដែរ។ លោករដ្ឋមន្ត្រីការពារជាតិអាមេរិកបានថ្លែងមតិគាំទ្រ TPP ពោលខាងលើ នៅសកលវិទ្យាល័យ Arizona មុននឹងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុននិងកូរ៉េ ខាងត្បូងចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី១១មេសាខាងមុខ៕
Related






