រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីនិងអាមេរិកជួបសន្ទនាតាមទូរស័ព្ទស្តីពីបញ្ហាស៊ីរី
19/09/2015 08:27
(VOVworld)-នាថ្ងៃទី១៨កញ្ញា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Soigu និងសមភាគីអាមេរិក Ashton Carter

(VOVworld)-នាថ្ងៃទី១៨កញ្ញា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Soigu និង សមភាគីអាមេរិក Ashton Carter បានមានជំនួបសន្ទនាតាមទូរស័ព្ទស្តីពី បញ្ហាស៊ីរី និងអ៊ីរ៉ាក់។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានឲ្យដឹងថា ភាគីទាំងពីរ បាន សង្កត់ធ្ងន់ ទៅលើភាពចាំបាច់គឺត្រូវគួបផ្សំរាល់ការខំប្រឹងប្រែងទ្វេភាគីនិងពហុ ភាគីក្នុងការ ប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ។ភាគីទាំងពីរក៏បានព្រមព្រៀងគ្នា ជម្រុញរាល់ យន្តការ សំដៅរំលាយជំលោះនៅស៊ីរី និងប្រឆំាងក្រុមរដ្ឋអ៊ីស្លាម ស្វ័យប្រកាស IS។ តាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីថា ភាគីទាំងពីរមានទស្សនស្រ ដៀងគ្នាចំពោះ រាល់បញ្ហាដែលបានលើកយកមកពិភាគ្សា។ វិមានបញ្ចកោណក៏បាន បញ្ជាក់ថា ជំនួបសន្ទនាតាមទូរស័ព្ទនេះបានអូសបន្លាយក្នុងរយៈពេល៥០នាទី និងបានឲ្យ ដឹងថា នេះជាការផ្លាស់ប្តូរមតិដំបូងរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេស ទាំងពីរក្នុង រយៈពេលជាង១ឆ្នាំកន្លងទៅ៕
Related
More




