VOV WorldVOV World
រដ្ឋមន្ត្រីការបទេសរុស្ស៊ី អ៊ីរ៉ង់និងស៊ីរីបើកកិច្ចប្រជុំស្តីពីស៊ីរី
14/04/2017 11:41
(VOVworld)-ស្ថានភាពនៅស៊ីរីបន្ទាប់ពីកើតមានឡើងការវាយប្រហារជាប់សង្ស័យថាមានប្រើប្រាស់អាវុធគីមីនៅ Khan Sheikun
រដ្ឋមន្ត្រីការបទេសរុស្ស៊ី អ៊ីរ៉ង់និងស៊ីរីបើកកិច្ចប្រជុំស្តីពីស៊ីរី
រដ្ឋមន្ត្រីការបទេសរុស្ស៊ី អ៊ីរ៉ង់និងស៊ីរីបើកកិច្ចប្រជុំស្តីពីស៊ីរី (VOVworld)-ស្ថានភាពនៅស៊ីរីបន្ទាប់ពីកើតមានឡើងការវាយប្រហារជាប់សង្ស័យ ថាមានប្រើប្រាស់អាវុធគីមីនៅ Khan Sheikun និងការវាយប្រហារដោយ គាំជ្រូចរបស់ អាមេរិកតម្រង់លើមូលដ្ឋានកងទ័ពរដ្ឋាភិបាលស៊ីរីនោះ ជាប្រធានបទ ក្នុងកិច្ចប្រជុំ ត្រីភាគីនិងទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសទាំងបីគឺរុស្ស៊ី អ៊ីរ៉ង់និងស៊ីរី បាន ប្រព្រឹត្ត ទៅនាថ្ងៃទី១៤មេសានៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី។ ថ្លែងមតិមុននឹងបើកកិច្ច ប្រជុំ នេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឲ្យ ដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Segey Lavrov និងសមភាគីអ៊ីរ៉ង់ លោក Mohammad  Javad Zarif និងសមភាគីស៊ីរី លោក Walid al-Muallem បានពិភាក្សា លើ វិធានការ សម្របសម្រួលត្រីភាគីសំដៅរាំងស្កាត់ស្ថានភាពកាន់តែធ្ងន់ធ្ងរនៅស៊ីរី ព្រមទាំងខ្នះ ខ្នែងដោះស្រាយវិបត្តិនៅប្រទេសមជ្ឈឹមបូព៌ានេះតាមវិធីនយោបាយ៕