VOV WorldVOV World
រដ្ឋមន្ត្រីការបរទេសជប៉ុននិងរុស្ស៊ីពិភាក្សាអំពីការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េ ខាងជើង
13/09/2016 08:29
(VOVworld) – នាថ្ងៃទី ១២ កញ្ញា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីជប៉ុន លោក Fumio Kishida បានធ្វើការចរចារតាមទូរស័ព្ទស្តីពីការ សាកល្បង នុយក្លេអ៊ែរថ្មីបំផុតរបស់កូរ៉េខាងជើង។
រដ្ឋមន្ត្រីការបរទេសជប៉ុននិងរុស្ស៊ីពិភាក្សាអំពីការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េ ខាងជើង
រដ្ឋមន្ត្រីការបរទេសជប៉ុននិងរុស្ស៊ីពិភាក្សាអំពីការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េ ខាងជើង (VNA) (VOVworld) – នាថ្ងៃទី ១២ កញ្ញា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីជប៉ុន លោក Fumio Kishida បានធ្វើការចរចារតាមទូរស័ព្ទស្តីពីការ សាកល្បងនុយក្លេអ៊ែរថ្មីបំផុតរបស់កូរ៉េខាងជើង។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក   Sergei Lavrov  បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការអនុវត្តបណ្ដាសេចក្តី សម្រេចចិត្តរបស់ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. និងសារៈសំខាន់នៃវិធានការណ៍  នយោបាយការទូតចំពោះស្ថានភាពបច្ចុប្បន្ននៅឧបទ្វីបកូរ៉េ។ នាថ្ងៃដដែល  រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីចិន លោក Wang Yi ក្នុងនោះ រិះគន់យ៉ាងខ្លាំងក្លាការសាកល្បងនុយក្លេអ៊ែរបរស់ព្យុងយ៉ាង។ ក្នុងពេលនោះ អ្នកនាំពាក្សាក្រសួងការបរទេសចិន លោកស្រី Hua Chunying បានឲ្យដឹងថា៖ ប៉េកាំងបានដាស់តឿនអាមេរិកគប្បីមានការទទួលខុសត្រូវ ចំពោះ បញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ព្រមទាំង នាំចេញដំណោះស្រាយ ប្រកបដោយ ប្រសិទ្ធភាព ផងដែរ៕ 

More