រដ្ឋមន្ត្រីការបរទេសកាណាដាទៅបំពេញទស្សនកិច្ចនៅអាមេរិកដើម្បីជំរុញ ទំនាក់ទំនងទ្វេភាគី
08/02/2017 07:11
(VOVworld) – រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Chrystia Freeland បានទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅអាមេរិកក្នុងរយៈពេលថ្ងៃទី ៧ និងទី ៨ កុម្ភៈ ដើម្បី ពិភាគ្សាអំពីរាល់បញ្ហាទ្វេភាគីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចដល់ ការបង្កើនសន្តិសុខរួម។

រដ្ឋមន្ត្រីការបរទេសកាណាដាទៅបំពេញទស្សនកិច្ចនៅអាមេរិកដើម្បីជំរុញ ទំនាក់ទំនងទ្វេភាគី (VNA) (VOVworld) – រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Chrystia Freeland បាន ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិកក្នុងរយៈពេលថ្ងៃទី ៧ និងទី ៨ កុម្ភៈ ដើម្បីពិភាគ្សាអំពីរាល់បញ្ហាទ្វេភាគីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដល់ ការបង្កើនសន្តិសុខរួម។ នាថ្ងៃទី ៧ កុម្ភៈ លោកស្រី Freeland បានជួបធ្វើការ ជាមួយប្រធានសភាជាន់ទាបអាមេរិក លោក Paul Ryan ប្រធានគណៈកម្មាធិ ការយោធាព្រឹទ្ធសភាអាមេរិក លោក John McCain និងប្រធានគណៈកម្មាធិការ កិច្ចការបរទេសព្រឹទ្ធសភាអាមេរិក លោក Bob Corker។ ប៉ុន្តែ មិនទាន់មាន ព័ត៌មានណាមួយអំពីខ្លឹមសារនៃបណ្ដាជំនួបចរចារនៅឡើយ។ នាថ្ងៃទី ៨ កុម្ភៈ លោកស្រី Freeland នឹងជួបចរចារជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson ផងដែរ៕
Related






