រដ្ឋមន្ត្រីការបរទេសអាមេរីក៖ អាមេរិក-វៀតណាម ឆ្ពោះទៅអនាគត
07/08/2015 10:38
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាម របស់រដ្ឋមន្ត្រីការបរទេសអាមេរិក John Kerry

រដ្ឋមន្ត្រីការបរទេសអាមេរីក៖ អាមេរិក-វៀតណាម ឆ្ពោះទៅអនាគត (VNP) Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីការ បរទេសអាមេរិក John Kerry នាថ្ងៃទី៧សីហានៅក្រុងហាណូយបានប្រព្រឹត្តទៅ សិក្ខាសាលា ជំរុញភាពសម្បូររុងរឿង៖២០ឆ្នាំសហប្រតិបត្តិការអភិវឌ្ឍន៍វៀត ណាម-អាមេរិក។ ថ្លែងមតិនៅសិក្ខាសាលារដ្ឋមន្ត្រីការបរទេស John Kerry បានលើកត្រដែត រាល់បំរ៉ែបំរួលដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរគិត តាំងពីពេលប្រក្រតីភាពទំនាក់ទំនងការទូតនាឆ្នាំ១៩៩៥មក ពីសត្រូវរបស់គ្នា ឥឡូវនេះបានក្លាយទៅជាដៃគូលើគ្រប់វិស័យ៖ “យើងនៅទីនេះដើម្បីរំលឹកខួបលើកទី២០ប្រក្រតីភាពទំនាក់ទំនង។ យើង មានកំលាំងឆ្លងផុតពីការខុសប្លែក ជំនួសការសង្ស័យដោយជំនឿជាក់និងការ គោរពគ្នា។ យើងបង្ហាញបានថា អតីតសត្រូវអាចក្លាយទៅជាដៃគូ ទោះបីជាក្នុង ពិភពលោកដ៏ស្មុគស្មាញនាបច្ចុប្បន្ន។ នោះជាមេរៀនដ៏ជ្រាលជ្រៅដែលពិភព លោកទាំងមូលអាចមើលទៅ។” រីឯឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានវាយតំលៃខ្ពស់ការផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍នេះនិងជឿជាក់ ថាទំនាក់ទំនងវៀតណាម-អាមេរិកកំពុងឈរមុខនឹងយថាទស្សន៍ល្អប្រសើរឆ្ពោះ ទៅកំពស់ថ្មី៕
Related






