VOV WorldVOV World
រដ្ឋមន្ត្រីការបរទេសអាមេរិកព្រមានអំពីការបង្កើតតំបន់ ADIZ របស់ចិននៅសមុទ្រខាងកើត
05/06/2016 08:38
(VOVworld) – នាថ្ងៃទី ៥ មិថុនា រដ្ឋមន្ត្រីការបរទេស អាមេរិក លោក John Kerry បានអញ្ជើញមកបំពេញ ទស្សនកិច្ចនៅម៉ុងហ្គោលីដែលត្រូវបានចាត់ទុកជា ដំណើរទស្សនកិច្ច កម្រនៅប្រទេសស្ថិតនៅចន្លោះ រុស្ស៊ីនិងចិនដូច្នេះ។
រដ្ឋមន្ត្រីការបរទេសអាមេរិកព្រមានអំពីការបង្កើតតំបន់ ADIZ របស់ចិននៅសមុទ្រខាងកើត
រដ្ឋមន្ត្រីការបរទេសអាមេរិកព្រមានការបង្កើតតំបន់ ADIZ របស់ចិននៅសមុទ្រខាងកើត (Image: VNA) (VOVworld) – នាថ្ងៃទី ៥ មិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានអញ្ជើញមកបំពេញទស្សនកិច្ចនៅម៉ុងហ្គោលីដែលត្រូវបានចាត់ទុកជាដំណើរ ទស្សនកិច្ច កម្រនៅប្រទេសស្ថិតនៅចន្លោះរុស្ស៊ីនិងចិនដូច្នេះ។ ថ្លែងមតិជាមួយ មជ្ឈដ្ឋានសារ ព័ត៌មាននៅរដ្ឋធានី Ulan Bator រដ្ឋមន្ត្រីការបរទេសអាមេរិកបាន ប្រកាសថា៖ ប្រសិនបើ ចិន បង្កើតតំបន់ការពារដែនអាកាស (ADIZ) លើសមុទ្រ ខាងកើត វ៉ាស៊ីនតោននឹងចាត់ទុកកាយវិ ការនេះគឺជាទង្វើបង្ករឿងហេតុនិង ធ្វើឲ្យស្ថនាភាពអស្ថិរភាព។ លោក Kerry នាំចេញសេចក្តី ប្រកាសពោលខាងលើមុន ពេលការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចប្រចាំឆ្នាំរវាងអាមេរិកនិងចិនដែលគ្រោង នឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ក្នុងកាលៈទេសៈ កាសែត South China Morning Post របស់ហុងកុង (ចិន) បានដកស្រង់ប្រភពនៃកងទ័ពប្រទេសនេះបានឲ្យដឹង ថា៖ ប៉េកាំងកំពុងពិចារណាបង្កើតតំបន់ ADIZ នៅសមុទ្រខាងកើត ដូចតំបន់ ដេលប៉េកាំងបាន បង្កើតឡើងនៅសមុទ្រ Huadong នាឆ្នាំ ២០១៣ មក។ រដ្ឋមន្ត្រី ការបរទេសអាមេរិកបាន សង្កត់ធ្ងន់ទៀតថា៖ កាយវិការរបស់ចិននឹងបង្កើត ឡើងភាពតានតឹងជាមួយបណ្ដាប្រទេស អាស៊ីផ្សេងៗទៀត ព្រមទាំង បណ្ដាលឡើង ការសង្ស័យអំពីកិច្ចសន្យារបស់ចិនចំពោះការ ដោះស្រាយជំលោះអធិបតេយ្យភាព ដែនដីដោយសន្តិវិធី។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច នៅម៉ុងហ្គោលី លោក John Kerry នឹងជួបសន្ទនាជាមួយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Tsakhiagiin Elbegdoji ហើយចាប់ផ្តើមកម្មវិធីជួយឧតន្ថម្ភថ្មីរបស់អាមេរិកនៅទីនេះ៕ 

More