VOV WorldVOV World
រដ្ឋមន្ត្រីការបរទេសអាមេរិកព្រមានអឺរ៉ុបកំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរ
14/02/2016 08:42
(VOVworld) – ថ្លែងមតិនៅសន្និសីទសន្តិសុខទីក្រុង Munich នៅអាល្លឺម៉ង់ នាថ្ងៃទី ១៣ កុម្ភៈ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក John Kerry បានសង្កត់ធ្ងន់ ថា៖ «គ្មាន ពេលណាក្នុងប្រវត្តិសាស្ត្រ យើងកំពុងប្រឈមមុខនឹង វិបត្តិជាច្រើនដូច បច្ចុប្បន្ន។
រដ្ឋមន្ត្រីការបរទេសអាមេរិកព្រមានអឺរ៉ុបកំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរ
រដ្ឋមន្ត្រីការបរទេសអាមេរិកព្រមានអឺរ៉ុបកំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរ (Image: VNA) (VOVworld) – ថ្លែងមតិនៅសន្និសីទសន្តិសុខទីក្រុង Munich នៅអាល្លឺម៉ង់ នាថ្ងៃទី ១៣ កុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក  John Kerry បានសង្កត់ធ្ងន់ ថា៖  «គ្មានពេលណាក្នុងប្រវត្តិសាស្ត្រ យើងកំពុងប្រឈមមុខនឹងវិបត្តិជាច្រើនដូច បច្ចុប្បន្ន។​ យើងកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតគិតតាំងពី  សង្គ្រាមលោកទី ២ មក។» អ្នកការទូតអាមេរិកក៏បានសន្យាជួយឧបត្ថម្ភលោក ខាងលិច ព្រមទាំង សម្តែងជំនឿជាក់ថា៖ អាចកំទិចអង្គការរដ្ឋឥស្លាមស្វ័យ ប្រកាស (IS) ។ ស្តីពីការប្រយុទ្ធនឹងភេរវកម្ម រដ្ឋមន្ត្រីការបរទេសអាមេរិកបានអះ  អាងថា៖ IS គឺជាការគំរាមកំហែងចំពោះពិភពលោក ដោយហេតុនេះ ដើម្បី ដណ្តើមបានជ័យជំនះក្នុងការប្រយុទ្ធនេះ ត្រូវមានការចូលរួមរបស់ប្រទេសជា សមាជិកទាំងអស់នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និង សហភាពអឺរ៉ុប (EU)។ ផ្តោតទៅលើវិបត្តិនៅស៊ីរី លោក John Kerry​ បានឲ្យដឹង ថា៖ មិនអាចធានាអនុវត្តការងារមនុស្សធម៌ល្អនិងការឈប់បាញ់នៅឡើយក្នុងករ ណីភាគីនានាមិនខំប្រឹងប្រែងទទួលការស្រុះចិត្តគំនិតអំពីបញ្ហានានាដូចជា នយោបាយ មនុស្សធម៌និងយោធា៕​