រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅចិននិងកូរ៉េខាងត្បូង
12/05/2015 11:03
(VOVworld) – នាចុងសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងការ បរទេសអាមេរិក លោក John Kerry នឹងមកបំពេញទស្សន កិច្ចនៅចិននិងកូរ៉េខាងត្បូង។

រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅចិននិងកូរ៉េខាងត្បូង (Image: VNA) (VOVworld) – នាចុងសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John Kerry នឹងមកបំពេញទស្សនកិច្ចនៅចិននិងកូរ៉េខាងត្បូង។ អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោកស្រី Marie Harf បានឲ្យដឹងថា៖ លោក Kerry នឹងមកបំពេញទស្សនកិច្ច នៅចិនចាប់ពីថ្ងៃទី ១៦ ដល់ទី ១៧ ឧសភា ជួបសន្ទនា និងពិភាក្សាជាមួយបណ្ដាថ្នាក់ ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាលចិនស្តីពីវិធានការណ៍ជំរុញអាទិភាពរបស់អាមេរិកមុន ពេលប្រទេសទាំង ២ ដំណើរការសន្ទនាយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចក្នុងរដូវក្តៅឆ្នាំ ២០១៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។ ក្នុងដំណើទស្សនកិច្ច លើកនេះ លោក John Kerry និងបណ្ដ ថ្នាក់ដឹកនាំប្រទេសម្ចាស់ផ្ទះនឹងពិភាក្សាអំពីការត្រៀមរៀបចំឲ្យដំណើទស្សកិច្ចនៅ អាមេរកខាងមុខរបស់ប្រធានរដ្ឋចិន លោក Xi Jinping នាសរទរដូវឆ្នាំនេះ។ ចាប់ពីថ្ងៃទី ១៧ ដល់ទី ១៨ ឧសភា លោករដ្ឋមន្ត្រីការបរទេសអាមេរិកនឹងមកបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូងដើម្បីជួបសន្ទនាជាមួយ ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោកស្រី Park Geun-hye និងជួបចរចារជាមួយសម ភាគីកូរ៉េខាងត្បូង លោក Yun Byung Se អំពីបញ្ហាទ្វេភាគី៕
Related






