VOV WorldVOV World
រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់
16/02/2017 07:11
(VOVworld) – នាថ្ងៃទី​ ១៥ កុម្ភៈ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Rex Tillerson បានអញ្ជើញទៅបំពេញ ទស្សនកិច្ចនៅអាល្លឺម៉ង់ក្នុងឋានៈជាអ្នកប្រមុខផ្នែក ការទូតអាមេរិកដើម្បីចូលរួមសន្និសីទរដ្ឋមន្ត្រីការបរ ទេសក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹង លេចចេញជួរមុខលើពិភពលោក (G-20) នៅទីក្រុង Bonn។
រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់
រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ (VNA) (VOVworld) – នាថ្ងៃទី​ ១៥ កុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex  Tillerson បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ក្នុងឋានៈជាអ្នក ប្រមុខផ្នែកការទូតអាមេរិកដើម្បីចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសក្រុម បណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើពិភពលោក (G-20) នៅទីក្រុង Bonn។ ដំណើរទស្សនកិច្ចនៅឯបរទេសដំបូងរបស់រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក Rex Tillerson ទទួលការយកចិត្តទុកដាក់ពិសេស នៃសហគមន៍អន្តរជាតិក្នុងកាលៈទេសៈកាន់តែមានមនុស្សជាច្រើនរងចាំ សារនៃ «ប្រទេសអាមេរិកជួរមុខ» របស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំណត់គោលនយោបាយកិច្ចការ​បរទេសអាមេរិកឡើងវិញយ៉ាងម៉េច។  មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់អាមេរិកបានឲ្យដឹងថា៖ តាមគំរោងក្នុងដំណើរទស្សន កិច្ចក្នុងរយៈពេល ២ ថ្ងៃលើកនេះ រដ្ឋមន្ត្រីការបរទេសលោក Rex Tillerson នឹង ផ្ទៀងស្តាប់មតិរបស់ប្រទេសនានាជាសមាជិក  G-20។ ប៉ុន្តែ សហគមន៍អន្តរជាតិ នៅរងចាំសេចក្តី ប្រកាសនៃរដ្ឋមន្ត្រីការបរទេសអាមេរិកស្តីពីរាល់បញ្ហាពិភព លោកដូចជា៖ ទង្វើបង្ករឿងហេតុរបស់កូរ៉េខាងជើងព័ត៌មានអំពីការដាក់ព ង្រាយកាជ្រួចថ្មីរបស់រុស្ស៊ី ឬ សកម្មភាពរបស់ចិននៅ សមុទ្រខាងកើត ជាដើម៕ 

More