VOV WorldVOV World
រដ្ឋមន្ត្រីការបរទេសអាមេរិកនិងអ៊ីរ៉ង់ពិភាគ្សាអំពីការលុបចោលបទដាក់ទណ្ឌកម្ម
16/06/2016 06:53
(VOVworld) - នាថ្ងៃទី១៥ មិថុនា រដ្ឋមន្រ្តីការបរទេស អាមេរិកលោក John Kerry បានជួបពិភាគ្សាជាមួយ សមភាគីអ៊ីរ៉ង់លោក Javad Zarif នៅប្រទេសន័រវេស អំពីបញ្ហាលុបចោលបទដាក់ទណ្ឌកម្មតាម ផែនការ ធ្វើសកម្មភាពលើគ្រប់វិស័យរួម (JCPOA) ជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្ររវាងតេអេរ៉ង់និងមហាអំណាចពិភពលោកដែលទទួលបានកាលពីខែកក្កដាឆ្នាំ២០១៥។
រដ្ឋមន្ត្រីការបរទេសអាមេរិកនិងអ៊ីរ៉ង់ពិភាគ្សាអំពីការលុបចោលបទដាក់ទណ្ឌកម្ម
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry (ខាងឆ្វេង) ជួបពិភាគ្សាជាមួយសមភាគីអ៊ីរ៉ង់ លោក Javad Zarif​ (រូបថត៖Reuters) (VOVworld) - នាថ្ងៃទី១៥ មិថុនា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry បាន ជួបពិភាគ្សាជាមួយសមភាគីអ៊ីរ៉ង់លោក Javad Zarif នៅប្រទេសន័រវេសអំពីបញ្ហាលុប ចោលបទដាក់ទណ្ឌកម្មតាម ផែនការធ្វើសកម្មភាពលើគ្រប់វិស័យរួម (JCPOA) ជា កិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្ររវាងតេអេរ៉ង់និងមហាអំណាចពិភពលោក ដែលទទួលបានកាលពីខែកក្កដាឆ្នាំ២០១៥។នៅទីនេះ ភាគីទាំងពីរបានពិភាគ្សា អំពីដំណើរការអនុវត្តន៍កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ក្នុងនោះ មានបញ្ហាអំពីវិស័យ ធនាគារនិងការលុបចោលបទដាក់ទណ្ឌកម្មទាក់ទិនដល់បញ្ហានុយក្លេអ៊ែរ។ ជំនួបពោលខាងលើប្រព្រឹត្តទៅត្រឹមតែមួយថ្ងៃក្រោយពីមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ចោទប្រកាន់អាមេរិកដោយមិនអនុវត្តន៍ការសន្យាស្ដីអំពីការ បន្ធូរស្រាលបទដាក់ទណ្ឌកម្មតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលត្រូវបានចុះហត្ថ លេខាកាលពីឆ្នាំមុន។ក្នុងពេលនោះ រដ្ឋមន្រ្តីការបរទេសលោក Zarif ចាត់ទុកថា របាំងខាងសតិអារម្មណ៍មួយចំនួននៅ សេសសល់នៃបទដាក់ទណ្ឌកម្មមុននេះ កំពុងរារាំងធនាគារអឺរ៉ុបនិងអាស៊ីក្នុងការធ្វើពាណិជ្ជកម្មស្របច្បាប់ជាមួយអ៊ីរ៉ង់៕