រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកធ្វើការសន្ទនាតាមទូរស័ព្ទអំពីបញ្ហាស៊ីរី
06/10/2016 10:47
(VOVworld) - នាថ្ងៃទី៥ តុលា រដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Sergei Lavrov និងសមភាគីអាមេរិកលោក John Kerry បានធ្វើការសន្ទនាតាមទូរស័ព្ទអំពីបញ្ហា ស៊ីរី។បម្រែបម្រួលនេះប្រព្រឹត្តទៅពីរថ្ងៃក្រោយពី វ៉ាស៊ីនតោនផ្អាកកិច្ចសន្ទនាដោយឯកតោភាគីជាមួយម៉ូស្គូអំពីកិច្ចព្រមព្រៀងឈប់បាញ់មួយសំដៅសង្គ្រោះសន្តិភាពនៅស៊ីរី។

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry (ខាងឆ្វេង)និងសមភាគីរុស្ស៊ីលោក Sergei Lavrovនៅជំនួបមួយនៅក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៩កញ្ញា (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី៥ តុលា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និង សមភាគីអាមេរិកលោក John Kerry បានធ្វើការសន្ទនាតាមទូរស័ព្ទអំពីបញ្ហាស៊ីរី។ បម្រែបម្រួលនេះប្រព្រឹត្តទៅពីរថ្ងៃក្រោយពីវ៉ាស៊ីនតោន ផ្អាកកិច្ចសន្ទនាដោយឯក តោភាគីជាមួយម៉ូស្គូអំពីកិច្ចព្រមព្រៀងឈប់បាញ់មួយសំដៅសង្គ្រោះសន្តិភាពនៅ ស៊ីរី។សេចក្ដីប្រកាសរបស់ក្រសួងការបរទេសអាមេរិកឲ្យដឹងថា កិច្ចសន្ទនាតាម ទូរស័ព្ទពោលខាងលើគឺទាក់ទិនល់បញ្ហានៅស៊ីរី ប៉ុន្តែមិនផ្ដោតទៅ លើការដែល អាមេរិកបន្តឡើងវិញនូវកិច្ចសន្ទនាទ្វេភាគីជាមួយរុស្ស៊ីដើម្បីទទួលបានកិច្ចព្រម ព្រៀងឈប់បាញ់នៅស៊ីរីទេ។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Mark Toner អះអាងថា ដំណើរការសន្ទនាទ្វេភាគីរវាងអាមេរិកនិងរុស្ស៊ី អំពីបញ្ហា ស៊ីរីកំពុងជាប់គាំងម៉ែន ប៉ុន្តែវាមិនរារាំងថ្នាក់ដឹកនាំផ្នែកការទូតនៃ ប្រទេសទាំងពីរ ពិភាគ្សាអំពីបញ្ហាពោលខាងលើបានឡើយ៕
Related






