VOV WorldVOV World
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមជួបចរចារជាមួយសមភាគីឥណ្ឌា
06/06/2016 11:22
(VOVworld)-នារសៀលថ្ងៃទី៥មិថុនានៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមជួបចរចារជាមួយសមភាគីឥណ្ឌា
ទិដ្ឋភាពនៃជំនួបធ្វើការ (VOVworld)-នារសៀលថ្ងៃទី៥មិថុនានៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតី ពិធី ទទួលនិងជួបចរចារជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់របស់ឥណ្ឌា ដឹកនាំ ដោយ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Manohar Parrika។ នៅក្នុងជំនួប នេះ រដ្ឋមន្ត្រី ការពារជាតិឥណ្ឌា លោក Manohar Parrika បានអះអាងថា វៀត ណាមជាដៃគូរសំខាន់ របស់ឥណ្ឌាក្នុងតំបន់ ​ហើយឥណ្ឌាមានបំណងអភិវឌ្ឍន៍ ទំនាក់ទំនងសហប្រតិបត្តិ ការមិត្តភាពជាមួយវៀតណាមដើម្បី ធានាផលប្រយោជន៍ របស់ប្រជាជននៃប្រទេស ទាំងពីរ។ រីឯខ្លួនវិញ នាយឧត្តមសេនីយ៍លោក Ngo Xuan Lich បានសង្កកត់ធ្ងន់ថា  ឥណ្ឌាជាដៃគូសំខាន់ហើយវៀតណាមផ្តល់អាទិ ភាពក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង លើគ្រប់វិស័យជាមួយឥណ្ឌាជានិច្ច។​ ភាគីទាំង ពីរបានឯកភាពវាយតម្លៃថា ទំនាក់ ទំនងលើវិស័យការពារជាតិរវាងប្រទេសទាំង ពីរនាពេលកន្លងទៅមានការអភិវឌ្ឍន៍ យ៉ាងសកម្មតាមរយៈបណ្តាកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា។ ភាគីទាំងពីរក៏ បានឯកភាពនាំទំនាក់ទំនងកិច្ចសហប្រ តិបត្តិការការពារជាតិនៃប្រទេសទាំងពីរឲ្យ កាន់តែស៊ីជម្រៅ តាមកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិនិងកិច្ចព្រមព្រៀង ស្តីពីទស្សនវិស័យដែលបានកំ ណត់ក្នុង “សេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងការ ពារជាតិវៀតណាម-ឥណ្ឌា ដំណាក់កាល២០១៥-២០២០”៕

More