រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមស្នើឲ្យចិនអត់ធ្មត់ក្នុងបញ្ហានៅសមុទ្រខាងកើត
21/05/2014 07:26
(VOVworld) – នារសៀលថ្ងៃទី ២០ ឧសភា រដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Phung Quang Thanh បានជួបសន្ទនាជាមួយសមភាគីរបស់ចិន លោក Chang Wanquan នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការពារប្រទេសនៃបណ្ដាប្រទេស អាស៊ានលើកទី ៨ (ADMM 8) ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានី Nay Pyi Taw របស់មីយ៉ាន់ម៉ា។

រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Phung Quang Thanh ស្នើឲ្យចិនអត់ធ្មត់ក្នុងបញ្ហានៅសមុទ្រខាងកើត (Image: VNA) (VOVworld) – នារសៀលថ្ងៃទី ២០ ឧសភា រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Phung Quang Thanh បានជួបសន្ទនាជាមួយសមភាគីរបស់ចិន លោក Chang Wanquan នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការពារប្រទេសនៃបណ្ដា ប្រទេសអាស៊ានលើកទី ៨ (ADMM 8) ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានី Nay Pyi Taw របស់មីយ៉ាន់ម៉ា។ ក្នុងជំនួប ភាគីទាំង ២ បានពិភាក្សាអំពីបញ្ហាមួយចំនួន ជាពិសេសគឺកិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេសរវាងវៀតណាមនិង ចិន។ ស្តីអំពីការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់នៅតំបន់ សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមលើសមុទ្រខាងកើត នាយឧត្តមសេនីយ៍ Phung Quang Thanh បានពិភាក្សាដ៏ស្មោះត្រង់ជាមួយភាគីចិនថា៖ ទស្សនៈរបស់ វៀតណាមគឺតស៊ូការពារអធិបតេយ្យភាពនិងបូរណភាពដែនដីដោយ សន្តិវិធី គោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា អ.ស.ប. អំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងសេចក្តីថ្លែងការស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ ខាងកើត (DOC) សំដៅរក្សាសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនាវារចរណ៍ អាកាសចរណ៍នៅ សមុទ្រខាងកើត។ នាយឧត្តមសេនីយ៍ Phung Quang Thanh ក៏បានស្នើឲ្យភាគីចិនអត់ធ្មត់ មិនប្រើប្រាស់ កំលាំងវាយប្រហារទៅលើនាវារបស់វៀតណាមដែលកំពុងបំពេញភារកិច្ច។ ប្រការ នេះ អាចធ្វើឲ្យមហន្តរាយដល់ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំង ២។ វៀតណាម ការពារអធិបតេយ្យភាពនិងបូរណភាពដែនដី ក៏ដូចជា បរិយាកាស សន្តិភាពស្ថិរភាព ខាងនយោបាយនិងសង្គមក្នុងប្រទេស បន្តចំណងសាមគ្គីភាព មិត្តភាពជាមួយចិនតាមស្មារតីដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ៕
Related
More




